វីដេអូរ ការធ្វើសមយុទ្ធរួមរវាងរុស្ស៊ី ចិននិងឥណ្ឌា

10:27 | 22/09/2019

យុគសម័យ - រុស្ស៊ីបានធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយសហការជាមួយចិននិងឥណ្ឌាជាមួយនឹងកន្លែងប្រតិបត្តិសមយុទ្ធគឺសមុទ្រកាសព្យែននិងអាស៊ីកណ្តាល។

រថក្រោះចូលរួមក្នុងសមយុទ្ធ (រូបថត៖ Sputnik)

សមយុទ្ធ Tsentr-2019 ចាប់ផ្តើមនៅថ្ងៃទី ១៦ ខែកញ្ញា ដោយមានកងទ័ពចូលរួមចំនួន ១២៨.០០០ នាក់ និងអាវុធជាង២ ម៉ឺនដើមផងដែរ។ ចូលរួមជាមួយ Tsentr-2019 មានទាំងវត្តមានទាហានរុស្ស៊ី ចិន ឥណ្ឌានិងប៉ាគីស្ថាន រួមទាំងសមាជិកនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសកាហ្សាក់ស្ថាន តាជីគីស្ថាន គីហ្សីគីស្ថាននិងអ៊ូសបេគីស្ថានទៀតផង។

ក្រៅពីនោះ រុស្ស៊ីក៏បានបញ្ជូនរថក្រោះប្រភេទ T-72 និងឧទ្ធម្ភាគចក្រវាយប្រហារ Mi-24 ជាច្រើនគ្រឿងផងដែរ។ យោធារុស្ស៊ីក៏បានសាកល្បងមីស៊ីលផ្លោងយៈចម្ងាយខ្លី ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចមូលដ្ឋានរបស់ភេរវករ។ ក្នុងពេលជាមួយគ្នានោះ នាវាចម្បាំងរាប់សិបគ្រឿងក៏ធ្វើសមយុទ្ធនៅសមុទ្រកាសព្យែនដែរ។

ខាងក្រោមនេះ ជារូបភាពពិសេសនៃការធ្វើសមយុទ្ធ Tsentr-2019 (ប្រភព៖ RT)៖

ចិនបានបញ្ជូនទាហានជាង ១.៦០០ នាក់ រួមទាំងរថក្រោះយុទ្ធសាស្ត្រនិងយន្តហោះទម្លាក់គ្រាប់បែក ចូលរួមការធ្វើសមយុទ្ធនេះ។ ថ្លែងក្នុងឱកាសបើកសមយុទ្ធ Tsentr-2019 ឧត្តមសេនីយ៍ទោចិន លោក Liu Xiaowu បានបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ” ជាមួយរុស្ស៊ី។

សូមគូសបញ្ជាក់ថា ប៉ុស្តិ៍ RT (រុស្ស៊ី) បានអោយដឹងថា ទីក្រុងញូវដែលី ក៏បានបញ្ជូនទាហានរាប់រយនាក់ឱ្យចូលរួមក្នុងសមយុទ្ធនេះ ដែលបានធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែកើនឡើង រវាងឥណ្ឌានិងប៉ាគីស្ថានលើតំបន់កាស្មៀរ៕

(សរុប បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត