សហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកលើសំបុកមេដឹកនាំក្រុមអាល់កៃដា ក្រោយរដ្ឋាភិបាលស៊ីរី អនុវត្តបទឈប់បាញ់ក្នុងខេត្ត Idlib

14:29 | 01/09/2019 (យោងតាម FreshNews ហេង វុធ្ធីសរុប)

សហរដ្ឋអាមេរិក បានទទួលស្គាល់ថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន របស់មេដឹកនាំក្រុមអាល់កៃដា នៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរី។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។

យន្តហោះចម្បាំងរបស់អាមេរិក (រូបថត៖ FN)

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅចុងសប្ដាហ៍នេះ ទីបញ្ជាការកណ្ដាលយោធា អាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ប្រតិបត្តិការយោធារបស់យើងមានគោលដៅ ទៅលើអ្នកដែលទទួលខុសត្រូវលើការវាយប្រហារប្រឆាំងនឹងប្រជាជនអាមេរិក ដៃគូរបស់ យើង និងពលរដ្ឋស៊ីវិល»

តំបន់ Idlib (រូបថត៖ FN)

គួរជម្រាបថា ទីបញ្ជាការកណ្ដាលយោធាអាមេរិក មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍មួយចំនួន ការវាយប្រហារតាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក ទំនងជាបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៤០នាក់ ហើយវាកើតឡើងតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ចាប់ផ្ដើមអនុវត្តបទឈប់បាញ់មួយ ក្នុងខេត្ត Idlib៕

(យោងតាម FreshNews ហេង វុធ្ធីសរុប)

(យោងតាម FreshNews ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត