តួកគីព្រមានថា ខ្លួននឹងបង្កើតតំបន់សុវត្ថិភាពមួយនៅស៊ីរី

17:52 | 01/09/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - សហរដ្ឋអាមេរិកនិងតួកគីបានបង្កើតមជ្ឈមណ្ឌលយុទ្ធនាការរួមគ្នាមួយសម្រាប់តំបន់សុវត្ថិភាព គ្រោងនៅតាមព្រំដែនភាគឥសាន្ត នៃប្រទេសស៊ីរី - តំបន់ដែលគ្រប់គ្រងដោយកម្លាំង YPG ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

ទិដ្ឋភាពទូទៅនៃទីប្រជុំជន Khan Shaykhun ខេត្ត Idlib នៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ THX/TTXVN)

ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានលើកឡើងនៅថ្ងៃទី ៣១ ខែសីហាថា តួកគីនឹងបើកយុទ្ធនាការផ្ទាល់ខ្លួនដើម្បីបង្កើតតំបន់សុវត្ថិភាពនៅស៊ីរី ប្រសិនបើរាល់ការចរចាជាមួយសហរដ្ឋអាមេរិកមិននាំមកលទ្ធផលដែល យោធាទួរគីមានសិទ្ធិគ្រប់គ្រងលើតំបន់នេះ ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យការពារជាតិក្នុងទីក្រុង​ Istanbul ប្រធានាធិបតីលោក Erdogan បានថ្លែងថា “យើងមិនសូវមានពេលវេលាក៏ដូចជាការអត់ធ្មត់ ក្នុងការបង្កើតតំបន់សុវត្ថិភាពមួយនៅតាមបណ្តោយព្រំដែនទាំងមូលនៃខាងកើតទន្លេ Euphrates។ ប្រសិនបើកងទ័ពរបស់យើងមិនមានការគ្រប់គ្រងលើតំបន់នេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត យើងខ្ញុំនឹងពន្លឿនផែនការសកម្មភាពផ្ទាល់ខ្លួនរបស់យើង”។

ថ្វីត្បិតតែលោក Erdogan មិនបានបញ្ជាក់ថាផែនការនេះនឹងរួមបញ្ចូលអ្វីខ្លះទេ ប៉ុន្តែលោកបានព្រមានថា ប្រទេសតួកគីនឹងអនុវត្តន៍យុទ្ធនាការវាយប្រហារឆ្លងកាត់ព្រំដែនដើម្បីលុបបំបាត់កងជីវពលនៃបណ្តាអង្គការការពារប្រជាជន ជនឃឺដ (YPG) ចេញពីព្រំដែនរបស់ខ្លួនក្នុងករណីចាំបាច់។

សូមគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើបង្កើតតំបន់សុវត្ថិភាពមួយនៅស៊ីរីក្នុងឆ្នាំ ២០១៨ ព្រមទាំងសន្យាថា ដកកងកម្លាំងពិសេសរបស់អាមេរិកចេញពីភាគខាងជើងនៃប្រទេសស៊ីរី ប៉ុន្តែក្រោយមកបានពន្យារផែនការដើម្បីធានាថា សម្ព័ន្ធមិត្តជនឃឺដរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបានការពារ។

អាមេរិកនិងតួកគីបានបង្កើតមជ្ឈមណ្ឌលយុទ្ធនាការរួមគ្នាមួយ សម្រាប់តំបន់សុវត្ថិភាពដែលគ្រោងនៅតាមព្រំដែន ភាគឥសាននៃប្រទេសស៊ីរី - តំបន់ដែលគ្រប់គ្រងដោយកម្លាំង YPG ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

ទោះយ៉ាងណាក៏ដោយនៅតែមានការខ្វែងគំនិតគ្នាជាច្រើនទាក់ទងនឹងទំហំនៃតំបន់នេះ ក៏ដូចជារចនាសម្ព័ន្ធបញ្ជាការរបស់កងកម្លាំងដែលកំពុងប្រតិបត្តិការនៅទីនោះ។ លើសពីនេះទីក្រុងអង់ការ៉ាចាត់ទុក YPG ជាសាខាមួយនៃគណបក្សពលករជនឃឺដ (PKK) ដែលជាកម្លាំងដែលត្រូវទាំងតួកគី អាមេរិកនិងសហភាពអឺរ៉ុប (EU) ដាក់ចុះបញ្ជីជាអង្គការភេរវកម្ម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត