ប្រទេសចិនគំរាមកំហែងអាមេរិកដោយនឹងទទួលផលវិបាកបន្ទាប់ពីអាមេរិកអនុវត្តការយកពន្ធលើចិនក្នុងទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារអាមេរិក

16:29 | 26/08/2019 (យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថានាថ្ងៃទី ២៤ ខែសីហា ប្រទេសចិនបានប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការយកពន្ធបន្ថែមទៀតលើការនាំចូលពីប្រទេសនេះដោយមានទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារអាមេរិក ព្រមទាំងព្រមានថាសហរដ្ឋអាមេរិកនឹងទទួលយកផលវិបាកប្រសិនបើមិនបញ្ចប់ ការធ្វើសកម្មភាពដ៏ខុសឆ្គងនេះផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក​ ស៊ី ជីនពីង

រាល់ការអត្ថាធិប្បាយរបស់ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃទី ២៣ ខែសីហាថានឹងយកពន្ធបន្ថែម ៥% លើទំនិញចិន ក្រោយរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពន្ធសងសឹកថ្មីពី ៥-១០% សម្រាប់ទំនិញដោយមានទឹលប្រាក់ចំនួន ៧៥ ពាន់លានដុល្លារអាមេរិក។ នេះបានចាត់ទុកជា ការសងសឹកខាងហិរញ្ញប្បទានថ្មីៗបំផុតក្នុងជម្លោះពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនេះផងដែរ។ ចិនបានអំពាវនាវយ៉ាងខ្លាំងក្លាដល់សហរដ្ឋអាមេរិកកុំវាយតម្លៃស្ថានភាពខុស ឬមើលស្រាលការប្តេជ្ញាចិត្តរបស់ប្រជាជនចិននោះឡើយ។

ទន្ទឹមនឹងនេះ នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Twitter លោក Trump បានបង្ហោះថា សហរដ្ឋអាមេរិកនឹងដំឡើងអត្រាពន្ធនាពេលបច្ចុប្បន្នលើទំនិញនាំចូលពីចិនដែលមានទឹកប្រាក់ចំនួន ២៥០ ពាន់លានដុល្លារអាមេរិកចាប់ពី២៥% ឡើងទៅ ៣០% ដោយចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១ ខែតុលាខាងមុខ ដែលចំនឹងទិវារំលឹកខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជា មានិតចិន។

គួរជម្រាបថាសង្រ្គាមពាណិជ្ជកម្មរយៈពេលមួយឆ្នាំរវាងអាមេរិកនិងចិនបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើក៏ដូជជាធ្វើឲ្យរញ្ជួយខឿនសេដ្ឋកិច្ចពិភពលោកផងដែរ៕

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត