រុស្ស៊ីបញ្ចេញវីដេអូ ធ្វើតេស្ដមីស៊ីល Iskander

10:57 | 01/09/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូមួយ បង្ហាញពីការធ្វើតេស្ដបាញ់សាកល្បងប្រព័ន្ធមីស៊ីល Iskander ក្រោយទទួលបានបញ្ជាពី លោក Vladimir Putin ឱ្យពិនិត្យ មើលលើការគំរាមកំហែងពីការធ្វើតេស្ដមីស៊ីលរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗ នេះ។

(ប្រភព៖ www.youtube.com)

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ទៀតថា មីស៊ីល Iskander ត្រូវបានបាញ់ចេញពីតំបន់បាញ់សាកល្បង និងអភិវឌ្ឍគ្រាប់រ៉ុក្កែត Kapustin Yar ស្ថិតនៅក្នុងតំបន់ Astrakhan នៃភាគនិរតីប្រទេសរុស្ស៊ី ដោយបានបាញ់ចំគោលដៅ ដោយជោគជ័យ។

គួរបញ្ជាក់ថា Iskander គឺជាប្រព័ន្ធមីស៊ីលរយៈចំងាយខ្លី ដែលបាញ់បានក្នុងចំងាយចន្លោះ ពី៥០ ដល់៤១៦គីឡូម៉ែត្រ។ ការបាញ់សាកល្បងមីស៊ីលនេះទៀតសោត ធ្វើឡើងចំពេល មានការព្រួយបារម្ភថា ការរត់ប្រណាំងសព្វាវុធ ឬសង្រ្គាមត្រជាក់នឹងផ្ទុះឡើងជាថ្មី ក្រោយ ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាពិសេសគឺ បន្ទាប់ពី សហរដ្ឋអាមេរិកបាញ់សាកល្បងមីស៊ីលកាលពីពេលថ្មីៗនេះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត