សហរដ្ឋអាមេរិក - ចិននឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនឹងគ្នាអំពីពាណិជ្ជកម្មនៅខែកញ្ញាខាងមុខ

18:53 | 16/08/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ខែសីហា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ( Donald Trump) បានមានប្រសាសន៍ថា ផែនការចរចាពាណិជ្ជកម្មជាមួយចិននៅខែកញ្ញាខាងមុខ នៅតែធ្វើឡើងតាមការគ្រោងទុក ហើយភាគីទាំងពីរនឹងបន្តចរចាតាមទូរស័ព្ទផងដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ( Donald Trump) (រូបថត៖ baoquocte.vn)

លោក Donald Trump បានធ្វើសេចក្តីថ្លែងប្រកាសនេះ បន្ទាប់ពីរយៈពេលតិចជាងមួយសប្តាហ៍ដើម្បីបើកចំហរអំពីលទ្ធភាពសម្រាប់កិច្ចចរចារជាបន្តទៀតនៅទីក្រុងវ៉ាស៊ីនតោនដែលនឹងត្រូវបានពន្យារពេលទៀតផង។ លោកក៏បន្តទៀតថា អាមេរិកកំពុងមានកិច្ចចរចារដ៏ល្អជាមួយចិន ក៏ប៉ុន្តែលោកព្រមានថាប្រសិនបើទីក្រុងប៉េកាំងធ្វើសកម្មភាពតបតលើទីក្រុងវ៉ាស៊ីនតោន នោះទីក្រុងវ៉ាស៊ីនតោនចាត់វិធានការឆ្លើយតបជាបន្ទាន់ពុំខានឡើយផងដែរ។ នៅក្នុងបទសម្ភាសន៍តាមវិទ្យុនាថ្ងៃដដែលនោះ សេតវិមានបានអះអាងថាប្រទេសចិនមាបបំណងចង់ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយហើយនោះត្រូវតែជាកិច្ចព្រមព្រៀងដែល“មានលក្ខខណ្ឌសមស្រប” ហើយនេះមានន័យគឺត្រូវតែបំពេញតាមតម្រូវការរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរ ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់ថា កំរិតពន្ធគយដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់លើទីក្រុងប៉េកាំងនៅខែក្រោយ នឹងរំលោភលើការឯកច្ឆ័ន្ទកុងសង់ស៊ីស ដែលលោក Trump និងប្រធានរដ្ឋចិនលោកស៊ីជីនពីងបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលកាលពីខែមិថុនាកន្លងទៅនៅប្រទេសជប៉ុនផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត