ព្យុះទីហ្វុង Lekima បន្តសម្លាប់មនុស្សកើនឡើងដល់៣២នាក់ នៅប្រទេសចិន

09:47 | 12/08/2019 (ប្រភព៖ Freshnews)

ព្យុះទីហ្វុងដ៏ខ្លាំងក្លា Lekima បានបង្កឲ្យមានការរអិលបាក់ដី ជាលើកទី២ នៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើត ប្រទេសចិន នៅវេលាម៉ោងប្រមាណ៨៖៥០នាទីយប់ (ម៉ោងក្នុងតំបន់) ថ្ងៃទី១១ ខែសីហា ហើយធ្វើឲ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

ព្យុះទីហ្វុង Lekima បន្តសម្លាប់មនុស្សកើនឡើងដល់៣២នាក់ នៅប្រទេសចិន

គិតរហូតមកដល់ពេលនេះ ព្យុះទីហ្វុង Lekima បានសម្លាប់ជីវិតមនុស្ស ចំនួន៣២នាក់រួចមកហើយ នៅខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន។

Lekima គឺជាព្យុះទីហ្វុងទី៩ហើយក្នុងឆ្នាំនេះ ដែលបានវាយប្រហារប្រទេសចិន ហើយវាត្រូវបានគេព្យាករណ៍ថា ជាព្យុះមួយក្នុងចំណោមព្យុះដែលខ្លាំងក្លាបំផុត ដែលវាយប្រហារភាគខាងកើត ប្រទេសចិន នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

គិតត្រឹមម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ ព្យុះទីហ្វុងដ៏ខ្លាំងក្លានេះបានធ្វើឲ្យមនុស្ស៦.៥១លាននាក់ បានរងផលប៉ះពាល់ នៅខេត្ត Zhejiang, Jiangsu, Anhui, Shandong និងខេត្ត Fujian ព្រមទាំងទីក្រុង Shanghai ផងដែរ, នេះបើតាមទិន្នន័យទទួលបាន ពីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់ចិន៕

(ប្រភព៖ Freshnews)

(ប្រភព៖ Freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត