ចិនស្នើអោយអាមេរិកសម្របសម្រួលកិច្ចចរចាពាណិជ្ជកម្មខាងមុខ

20:30 | 29/07/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៩ ខែកក្កដា ចិនបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួននិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វង់ចរចាពាណិជ្ជកម្មទ្វេភាគីនៅទីក្រុងសៀងហៃក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីប៉េកាំង (រូបថត EPA/TTXVN)

សេចក្តីថ្លែងពោលខាងលើ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying លើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំផងដែរ។

សូមគូសបញ្ជាក់ថា អ្នកចរចាកំពូលមកពីសហរដ្ឋអាមេរិកនិងចិនគ្រោងនឹងជួបគ្នានៅទីក្រុងសៀងហៃ ក្នុងអំឡុងពីរថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ ដល់ ៣១ ខែកក្កដា ដើម្បីពិភាក្សាអំពីរាល់បញ្ហាខ្វែងគំនិតពាណិជ្ជកម្ម។ យ៉ាងណាមិញ អស់រយៈពេលពីរខែហើយ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មលើកមុនត្រូវបរាជ័យនោះ សហរដ្ឋអាមេរិកនិងចិនសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងកិច្ចចរចាជុំបន្ទាប់ ដើម្បីបញ្ចប់សង្រ្គាមពន្ធរវាងប្រទេសទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកវិភាគថា លទ្ធភាពសម្រេចបានវឌ្ឍនភាពក្នុងកិច្ចចរចាលើកនេះគឺទាបណាស់។

សូមរំលឹកថា សហរដ្ឋអាមេរិកនិងចិនបានរិះគន់គ្នាទៅវិញទៅមក ចាប់តាំងពីកិច្ចចរចាពាណិជ្ជកម្មនៅដើមខែឧសភាបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ ដោយវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុងប៉េកាំងថា ទីក្រុងប៉េកាំងបានផ្លាស់ប្តូរគំនិតរបស់ខ្លួនអំពីការប្តេជ្ញាចិត្តរវាងភាគីទាំងពីរ។ ហេតុដូច្នេះហើយ ភាគីចិនចង់កែសម្រួលចំណុចមួយចំនួននៅក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានកសាងបន្ទាប់ពីឆ្លងកាត់កិច្ចចរចារចំនួន១០លើកមកហើយនោះ។

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១០ខែឧសភា បានបញ្ជាអោយមានអត្រាពន្ធបន្ថែមពី ១០% ទៅ ២៥% សម្រាប់ទំនិញរបស់ចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារ ខណៈដែលភាគីទាំងពីរកំពុងដំណើការកិច្ចចរចា។ លោកម្ចាស់សេតវិមានក៏បានព្រមានថា នឹងយកពន្ធ ២៥% ទៀត ចំពោះទំនិញនៅសល់ទាំងអស់ដែលបាននាំចូលពីប្រទេសចិន ដែលមានតម្លៃ ៣២៥ ពាន់លានដុល្លារ។ ជាការឆ្លើយតប ចាប់តាំងពីថ្ងៃទី ១ខែមិថុនា ចិនបានបង្កើនពន្ធលើទំនិញ ៦០ ពាន់លានដុល្លារអាមេរិក សម្រាប់ទំនិញនាំចូលពីសហរដ្ឋអាមេរិកតែម្តង។

បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុង Osaka នៃប្រទេសជប៉ុនកាលពីចុងខែមិថុនាកន្លងមក ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបន្តការចរចាពាណិជ្ជកម្ម។ លោក Trump បានបើកចំហរលទ្ធភាពនៃការបញ្ឈប់យកពន្ធថ្មីលើទំនិញរបស់ចិនក៏ដូចជាបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត