អាមេរិក - ចិនចាប់ផ្តើមដំណើរការចរចារពាណិជ្ជកម្មឡើងវិញនៅសប្តាហ៍ក្រោយ

21:41 | 04/07/2019 (ហេង វុធ្ធី)

យុគសម័យ - ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បានឲ្យដឹងថាអ្នកតំណាងពាណិជ្ជកម្មអាមេរិក និងចិននឹងជួបជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមធ្វើកិច្ចចរចារពាណិជ្ជកម្មឡើងវិញរវាងប្រទេសទាំងពីរ ដែលធ្លាប់ត្រូវបានផ្អាកចាប់តាំងពីខែឧសភាកន្លងទៅ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង នៅកិច្ចប្រជុំកំពូល G20 (រូបថត៖vnexpress.net)

ប្រការនេះនឹងគូសសញ្ញាអំពីការចាប់ផ្តើមឡើងវិញនៃការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាលើកដំបូងចាប់តាំងពីដើមខែឧសភា ដោយយោងតាមសេចក្តីថ្លែងការណ៍ស្តីពីការចាប់ផ្តើមឡើងវិញនូវការចរចាដែលត្រូវបានផ្អាករវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង នៅឯក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនកាលពីចុងសប្តាហ៍កន្លងទៅ។ មុននេះ លោក Donald Trump និង លោកស៊ីជីនពីង បានមានជំនួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ប្រទេសជប៉ុន។ នៅឯកិច្ចប្រជុំនោះ លោក Trump បានយល់ព្រមបញ្ឈប់ការដំឡើងពន្ធសម្រាប់ទំនិញនៅសេសសល់ដោយមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារអាមេរិករបស់ប្រទេសចិន ហើយព្រមទាំងបន្ធូរបន្ថយការហាមប្រាមចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបានអះអាងថាលទ្ធផលនៃកិច្ចប្រជុំនេះគឺថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាចាប់ផ្តើមដំណើរការពិគ្រោះយោបល់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមកផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត