នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានចេញមុខគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Huawei ដែលកំពុងស្ថិតក្រោមគំនាបរបស់អាមេរិក ដោយលោកបាននិយាយថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់ផលិតផលរបស់ Huawei ឲ្យបានច្រើនតាមតែអាចធ្វើបាន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា អាម៉េរិកនិងលោកខាងលិចត្រូវទទួលស្គាល់ថា បណ្តាប្រទេសអាស៊ីឥឡូវក៏ផលិតចេញផលិតផលបែបប្រកួតប្រជែងដែរ
ម៉ាឡេស៊ី នឹងបន្តប្រើផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei អោយបានច្រើនតាមលទ្ធភាពអាចធ្វើបានដែលវាផ្ទុយពីនិន្នាការពិភពលោកដោយសារតែការព្រួយបារម្ភអំពីសន្តិសុខនិងបំរាមរបស់អាម៉េរិកលើក្រុមហ៊ុនបច្ចេកវិទ្យាចិន, នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៣០ឧសភា។
លោក Mahathir Mohamad ថ្លែងនៅក្នុងសន្និសីទមួយនៅក្រុងតូក្យូ បានទទួលស្គាល់អំពីការព្រួយបារម្ភអំពីសន្តិសុខ តែបាននិយាយថាលោកនឹងមិនរារាំងម៉ាឡេស៊ីទេ។ មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះបាននិយាយថា «បាទ អាចមានចារកម្មខ្លះ តែមានអ្វីត្រូវឈ្លបយកការនៅម៉ាឡេស៊ី?។យើងជាសៀវភៅបើកចំហមួយ»។
លោកថា Huawei មានលទ្ធភាពចូលសិក្សាស្រាវជ្រាវធំជាងអ្វីដែលម៉ាឡេស៊ីមានទាំងមូល។ដូច្នេះ យើងព្យាយាមប្រើបច្ចេកវិទ្យារបស់វាជាប្រយោជន៍អោយបានច្រើនតាមអាចធ្វើទៅបាន។គ្រប់គ្នាដឹង បើប្រទេសណាមួយចង់ឈ្លានពានប្រទេសម៉ាឡេស៊ី គេអាចដើរចូលពីម្ខាងទៅម្ខាង ហើយយើងមិនជំទាស់ទេព្រោះវានឹងជាការចំណាយពេលឥតប្រយោជន៍»។ ការលើកឡើងរបស់លោកកើតឡើងក្រោយពីមានបញ្ហាប្រទាំងប្រទើសបន្តបន្ទាប់អំពីក្រុមហ៊ុនទូរគមនាគមន៍ចិននេះ ដែលរងការចោទប្រកាន់ថាធ្វើចារកម្មនិងប្រឈមបំរាមអាម៉េរិក។
លោក Mahathir Mohamad ក៏បានព្រមានអំពីការប្រើវោហាស័ព្ទវាយប្រហារគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងនៅពេលមហាអំណាចទាំងពីរក៏កំពុងឈ្លោះគ្នារឿងសមុទ្រចិនខាងត្បូង។លោកបាននិយាយថា អាម៉េរិកនិងលោកខាងលិចត្រូវទទួលស្គាល់ថា បណ្តាប្រទេសអាស៊ីឥឡូវក៏ផលិតចេញផលិតផលបែបប្រកួតប្រជែងដែរនិងមិនគួរត្រូវបានគំរាមពីគូប្រជែងជំនួញទេ។
លោកបាននិយាយដូច្នេះថា«បាទ ខ្ញុំយល់ថា Huawei មានភាពជឿនលឿនខ្លាំងលើបច្ចេកវិទ្យាអាម៉េរិក។អាម៉េរិកត្រូវតែប្រជែងជាមួចិន។ដរាបណាចិនឈ្នះ អាម៉េរិកក៏នឹងឈ្នះផងដែរ»។
លោកបានព្រមានថា ភាពតានតឹងខ្លាំងឡើងរវាងអាម៉េរិកនិងចិនអាចប៉ះពាល់ស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង កន្លែងដែលចិនអះអាងអធិបតេយ្យភាពធំធេងជាន់លើការអះអាងរបស់ប្រជាជាតិផ្សេងនៅក្នុងតំបន់។លោកបានអំពាវនាវអោយមានភាពស្ងប់ស្ងាត់នៅក្នុងតំបន់នេះ និងព្រមានថា ឧបទ្ទវហេតុតូចតាចណាមួយអាចនឹងបង្កជាអំពើហិង្សាដោយងាយ។
មិនតែប៉ុណ្ណោះ លោក Mahathir Mohamad បានក្រើនរំលឹកប្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជឿនលឿននៅលោកខាងលិចថា ពួកគេត្រូវតែទទួលស្គាល់ការពិតជាក់ស្តែង ដែលមិនអាចប្រកែកបានថា បច្ចុប្បន្នប្រទេសនៅតំបន់អាស៊ី ក៏មានសមត្ថភាពផលិតផលិតផល ដែលមានភាពប្រកួតប្រជែងខ្លាំងដែរ ហើយប្រទេសទាំងនោះមិនគួរគំរាមកំហែង ឬគាបសង្កត់ធ្វើបាបគូប្រជែងពាណិជកម្មរបស់ខ្លួនឡើយ ពោលគឺគួរប្រឡងប្រណាំងគ្នាដោយស្មើភាព ខណៈពេលខ្លះគឺវាតែងមានអ្នកនេះឈ្នះ និងពេលខ្លះគឺអ្នកនោះជាអ្នកឈ្នះ ដែលជារឿងធម្មតាក្នុងការប្រកួតប្រជែង៕
(ប្រភព៖ FN សរុបព័ត៌មាន ដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន