នាយករដ្ឋមន្ត្រីជប៉ុនបានសន្យាសហការជាមួយអាស៊ានដើម្បីដោះស្រាយបញ្ហាកាកសំណល់នៅសមុទ្រ

21:40 | 31/05/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្ត្រីជប៉ុន លោក​ Shinzo Abe បានអះអាងពីការប្តេជ្ញារបស់ជប៉ុនក្នុងការសហការជាមួយ បណ្តាប្រទេសអាស៊ានដើម្បី "ការពារឆ្នេរសមុទ្រស្រស់ស្អាតដែលទ្រព្យសម្បត្តិរួមរបស់យើង" ។

នាយករដ្ឋមន្ត្រីជប៉ុន លោក​ Shinzo Abe (រូបថត៖baotintuv.vn)

នាថ្ងៃទី ៣០ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអំពាវនាវឱ្យថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ីរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៅលើសកលលោកក្នុងនោះមានការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងមហាសមុទ្រ ក៏ដូចជាលើកកម្ពស់វិស័យពាណិជ្ជកម្មសេរី។ នៅក្នុងសុន្ទរកថានៅកិច្ចប្រជុំសំរាប់អនាគតអាស៊ីលើកទី ២៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ លោក Abe បានឲ្យដឹងថាជប៉ុននឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិមួយស្តីអំពីកាកសំណល់ប្លាស្ទិចនៅឆ្នាំនេះ។ បញ្ហានេះនឹងជាផ្នែកមួយនៃមាតិការបៀបវារៈនៃកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Osaka នាខែក្រោយ។ លោក Abe បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងកិច្ចសហការជាមួយបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅ"ការពារឆ្នេរសមុទ្រដែលជាទ្រព្យសម្បត្តិរួមរបស់យើង"។ នាយករដ្ឋមន្ត្រីជប៉ុនក៏បានអំពាវនាវឱ្យបញ្ចប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីមួយនៅអាស៊ី ព្រមទាំងអំពាវនាវឲ្យបណ្តាប្រទេសទាំងឡាយរក្សានូវសណ្តាប់ធ្នាក់នាវាចរប្រកបដោយ "សេរី បើកទូលាយនិងស្មោះត្រង់ចំពោះមុខច្បាប់"ផងដែរ។ នៅព្រឹកថ្ងៃដដែលលោកនាយករដ្ឋមន្រ្តីអាបេបានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសសិង្ហបុរីលោកហេងស្វេកឃាត់ដែលភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មសេរី។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសជប៉ុនតែងតែខិតខំពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។ ទីក្រុងតូក្យូមានបំណងដាក់គោលដៅមួយក្នុងការបង្កើតតំបន់អាស៊ី-ប៉ាស៊ីហ្វិកដោយដោយ"សេរីនិង បើកទូលាយ" ដោយគាំទ្រដល់បណ្តាប្រទេសអាស៊ាន ក៏ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលសុទ្ទសឹងតែជាសរសរ ស្តម្ភដ៏សំខាន់មួយក្នុងវិស័យការទូតរបស់ជប៉ុន៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត