នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ពិតជាបានជាប់ឆ្នោតសម្រាប់អាណត្តិទីពីរ

07:13 | 24/05/2019 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - គិតត្រឹមរសៀលថ្ងៃទី ២៣ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌា (IEC) បានឲ្យដឹងថា គណបក្សប្រជាជនឥណ្ឌា (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi បានបញ្ជាក់ពីការនាំមុខរបស់ខ្លួន ជាមួយនឹងអាសនៈ យ៉ាងហោចណាស់ចំនួន ៣០០ ក្នុងចំណោមអាសនៈសរុបទាំង ៥៤២ ពោលគឺមានលើសពីចំនួន អាសនៈ ២៧២ ដើម្បីមានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបថតៈ AFP)

ចំណែកឯគណបក្សប្រឆាំង (គណបក្ស INC) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ទទួលបាន 51 អាសនៈ។ ប្រសិនបើរួមទាំងគណបក្សនៅក្នុងសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) សម្ព័ន្ធភាពនឹងមានអាសនៈយ៉ាងហោចណាស់ 324 ហើយសហភាពសហប្រតិបត្តការ (UPA) ដែលដឹកនាំដោយ INC ទទួលបាន 111 អាសនៈ។

នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨៤ មក ដែលមានគណបក្សមួយបានឈ្នះដាច់ ដោយមិនមានទំនាក់ទំនងជាមួយគណបក្សណាមួយផ្សេងទៀតឡើយ។ តួលេខនេះបានលើសពីអាសនៈចំនួន ២៨២ ដែលគណបក្សនេះ យកឈ្នះនៅពេលដែលលោក Modi បានឡើងកាន់តំណែងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ផងដែរ។

ជាមួយលទ្ធផលនេះ លោក Modi ទំនងជានឹងឈ្នះដាច់ ដំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី២ ក្នុង៥ឆ្នាំខាងមុខជាមិនខាន៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត