យុគ្គសម័យ - នៅក្នុងសុន្ទរកថារបស់ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ដោយបានអះអាងថា ឥណ្ឌូនេស៊ីបានរីកចម្រើនកាន់តែល្អប្រសើរ ក៏ដូចជា ធានាបានសន្តិភាព និងដោះស្រាយបញ្ហាវិសមភាពផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និង លោក Ma'ruf Amin (រូបថត៖ Vietnamplus)
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និង លោក Ma'ruf Amin (រូបថត៖ Vietnamplus)
នាថ្ងៃទី ២១ ខែឧសភា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និង លោក Ma'ruf Amin បានថ្លែងសុន្ទរកថាជ័យជម្នះបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតជាតិបានប្រកាសលទ្ធផលចុងក្រោយនៃការរាប់សន្លឹកឆ្នោតនាថ្ងៃដដែលនោះ។ នៅក្នុងសុន្ទរកថានេះ លោក Joko Widodo បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ហើយអំពាវនាវឱ្យការអភិវឌ្ឍប្រទេសជាតិ ដើម្បីសន្តិភាពនិងវិបុលភាពរបស់ប្រជាជននិងជំនាន់កុមារឥណ្ឌូនេស៊ីនាពេលអនាគត។ លោក Joko Widodo បានបន្តទៀតថាលទ្ធផលនៃការបោះឆ្នោតមានសារៈសំខាន់ខ្លាំងសម្រាប់អ្នកបោះឆ្នោតឥណ្ឌូនេស៊ី ហើយលោកសន្យាថាបន្ទាប់ពីធ្វើលារសច្ចាប្រណិធានចូលកាន់តំណែងនៅខែតុលាខាងមុខនេះ លោក Joko Widodo និង លោក Ma'ruf Amin នឹងក្លាយទៅជាថ្នាក់ដឹកនាំប្រទេសជាតិដើម្បីការពារប្រជាជនទាំងអស់ផងដែរ។
គួរបញ្ជាក់ថា យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា លោក Joko Widodo បានទទួលជ័យជំនះដោយមានសម្លេងគាំទ្រចំនួន ៥៥,៥% បើប្រៀបធៀបនឹងសម្លេងគាំទ្រចំនួន ៤៤,៥% របស់គូប្រជែង លោក Prabowo Subianto ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឥណ្ឌូនេស៊ីកន្លងទៅ៕
(យងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន