ក្រុមហ៊ុនជប៉ុន Panasonic ផ្អាកធ្វើពាណិជ្ជកម្មជាមួយ Huawei

21:06 | 23/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Panasonic របស់ជប៉ុន នាថ្ងៃទី២៣ ខែឧសភា បានសម្រេចផ្អាកការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei និងបណ្តុំក្រុមហ៊ុនចំនួន៦៨ ជាសម្ព័ន្ធរបស់ក្រុមហ៊ុនចិនមួយនេះទៀត តាមបំរាមរបស់សហរដ្ឋអាមេរិក។

ស្តង់ពិព័រណ៍របស់ Panasonic (រូបថតៈ TeleTrader)

ក្រុមហ៊ុន​ជប៉ុន​ប្រកាសជំហររបស់ខ្លួន ​គឺក្រោយមួយថ្ងៃដែលក្រុមហ៊ុនទូរសព្ទធំៗ ចំនួន​៤ របស់អង់គ្លេស និងជប៉ុន បានសម្រេចពន្យារពេលដាក់ឱ្យប្រើប្រាស់កម្មវិធីអ៊ីនធឺណិត ជំនាន់ទី៥ របស់ក្រុមហ៊ុន Huawei។​

អ្នកនាំពាក្យឱ្យក្រុមហ៊ុន Panasonic បានឲ្យដឹងថា ក្រុមហ៊ុនលោកសម្រេចផ្អាករាល់ប្រតិបត្តិការជាមួយក្រុមហ៊ុន​ចិន Huawei គ្រប់ផ្នែកទាំងអស់។​ លោករូបនេះបានឲ្យដឹងថែមទៀតថា ក្រុមហ៊ុនលោកមានទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei លើផ្នែកផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកខ្លះ ប៉ុន្តែ លោកមិនបញ្ជាក់លម្អិតទេ។​

ទោះយ៉ាងណា សេចក្តីសម្រេចអាមេរិកនេះហាក់ដូចជាយុទ្ធនាការមួយដែលប្រឆាំងក្រុមហ៊ុនចិន Huawei ដែលចាប់ផ្តើមដោយក្រុមអ៊ិនធឺណិតធំលំដាប់ពិភពលោករបស់អាមេរិក​ Google ដែលប្រតិបត្តិការលើប្រព័ន្ធទូរសព្ទទំនើបលើពិភព លោក។​ បញ្ហាស្រដៀងគ្នាជាមួយអាមេរិកនេះ ក៏មានការលើកឡើងយ៉ាងចម្រូងចម្រាស់ផងដែរនៅប្រទេសអង់គ្លេស ដែលមានការលេចធ្លាយព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខជាតិបានស្នើទៅរដ្ឋាភិបាលកាលពីខែមុនឱ្យរឹតបន្តឹងការប្រើប្រាស់ អ៊ិនធឺណិតជំនាន់ទី៥របស់ក្រុមហ៊ុន Huawei។​

ថ្វីត្បិតដូច្នេះ ក្រុមហ៊ុន Huawei បានថ្លែងថា ការដាក់សម្ពាធនេះគឺជារឿងគួរឱ្យសោកស្តាយ ហើយថា បញ្ហាទាំងនេះជារឿងនយោបាយ ហើយ​ពិតជាអាចដោះស្រាយបាន៕​

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត