រដ្ឋាភិបាលកាណាដាបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង USMCA

18:41 | 29/04/2019 (ប្រភព៖ vovworld.vn)

រដ្ឋាភិបាលកាណាដានឹងដាក់ជូនជាផ្លូវនូវសេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តលើកិច្ចព្រមព្រៀងអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) ដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ឡើងទៅដល់រដ្ឋសភាប្រទេសនេះនៅថ្ងៃទី ២៩ ខែឧសភា។

រដ្ឋាភិបាលកាណាដាបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង USMCA

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន រដ្ឋាភិបាលកាណាដាបានប្រកាសថានឹងជម្រុញសកម្មភាពនានា សំដៅអនុម័តលើកិច្ចព្រមព្រៀង USMCA បន្ទាប់ពីរដ្ឋអំណាចអាមេរិកបានដកពន្ធលើដែកនិងអាលុយមីញ៉ូមដែលនាំចូលពីប្រទេស កាណាដា។ បន្ទាប់ពីមួយឆ្នាំនៃការចរចារដ៏លំបាកនោះ នាចុងខែកញ្ញាឆ្នាំ ២០១៨ អាមេរិក ម៉ិកស៊ិក និងកាណាដា បានបង្ហើយការធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្ម នូវកិច្ចព្រមព្រៀង NAFTA ។ រហូតមកដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីនេះ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង USMCA ដែលជាកំណែថ្មីនៃកិច្ចព្រមព្រៀង NAFTA ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត