ចិនបានត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិកដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

16:12 | 06/11/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងបទថ្លែងនាថ្ងៃទី៦ខែវិច្ឆិកា នៅវេទិការសេដ្ឋកិច្ចថ្មី Bloomberg ដែលបានរៀបចំធ្វើឡើងនៅប្រទេសសិង្ហបុរី អនុប្រធានរដ្ឋចិន លោក Wang Qishan បានឲ្យដឹងថា ប្រទេសនេះបានត្រៀមលក្ខណៈពិភាក្សានិងសម្របសម្រួលជាមួយសហរដ្ឋ អាមេរិកដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដោយសារតែខឿនសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកទាំងពីរនេះនឹងទទួលរងផល ប៉ះពាល់គ្នានៅពេលប្រឈមមុខដាក់គ្នា។

អនុប្រធានរដ្ឋចិន លោក Wang Qishan (រូបថតៈ Reuters )

លោក Wang Qishan បានបញ្ជាក់ថា ចិននិងអាមេរិក ចង់សហការធំជាងនេះនៅក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ។ ដូច្នេះ ចិនបានត្រៀមលក្ខណៈដើម្បីពីភាក្សាជាមួយអាមេរិក សំដៅស្វែងរកដំណោះស្រាយបញ្ចប់វិវាទ និងវិស័យពាណិជ្ជកម្មដែលភាគីទាំងពីរ អាចទទួលយកបាន ។

តាមការលើកឡើងរបស់លោក Wang Qishan ពិភពលោកទាំងមូល កំពុងប្រឈមនឹងបញ្ហាធំៗជាច្រើន ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងអាមេរិកនឹងចិន ដើម្បីដោះស្រាយវិវាទ និងការប្រឈមមុខទាំងឡាយ ។ លោករូបនេះបានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា មិនមែនជាមធ្យោបាយដោះស្រាយសមស្រប ទៅលើបញ្ហាសេដ្ឋកិច្ចពិភពលោកនោះឡើយ ។ ជាមួយគ្នានោះ រនាំងពាណិជ្ជកម្ម និងការតម្លើងពន្ធមិនមែនជាបញ្ហាដោះស្រាយវិវាទឡើយ ។

លោក Wang Qishan បានអះអាងការគាំទ្ររបស់ក្រុងប៉េកាំងក្នុងការដោះស្រាយជម្លោះអន្តរជាតិតាមរយៈបទបញ្ញត្តិនិងការមូលមតិគ្នាក៏ដូចជាការប្រឆាំងជំទាស់នឹងលទ្ធិឯកតោភាគីនិយមនិងលទ្ធិកាំពារនិយម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត