បញ្ហាមួយចំនួនទាក់ទងដល់ការស្លាប់របស់អ្នកសារព័ត៌មាន J. Khashoggi

20:45 | 11/11/2018

នាថ្ងៃទី១០ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីបារាំងលោក Emmanuel Macron បានយល់ស្របជាមួយ មជ្ឈដ្ឋានអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដោយគួរតែបំភ្លឺឲ្យបានច្បាស់ពីការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត Jamal Khashoggi នៅក្នុងប្រទេសទួរគីកាលពីខែមុន។

ដុតទៀនគោរពដល់អ្នកកាសែត Jamal Khashoggi នៅខាងក្រៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី (រូបថតៈ TTXVN)

ថ្នាក់ដឹកនាំទាំងពីររូបក៏បានលើកឡើងថា ភាគីពាក់ព័ន្ធនានាមិនគួរឱ្យសំណុំរឿងនេះធ្វើបណ្តាលភាពចលាចលនៅមជ្ឈឹមបូព៌ាឡើយ។ ថ្នាក់ដឹកនាំទាំងពីរបានចង្អុលបង្ហាញថា បញ្ហានេះអាចផ្តល់ឱ កាសសម្រាប់ដំណោះស្រាយនយោបាយមួយចំពោះជម្លោះនៅក្នុងប្រទេស យេម៉ែន។

អារ៉ាប់ប៊ីសាអូឌីតដែលកំពុងដឹកនាំសម្ព័ន្ធភាពអ៊ីស្លាមប្រឆាំងពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែននោះ បច្ចុប្បន្នកំពុងប្រឈមនឹងការរិះគន់ពីសហគមន៍អន្តរជាតិ បន្ទាប់ពីការសារភាពថា អ្នកសារព័ត៌មាន Khashoggi បានស្លាប់បន្ទាប់ពីការប្រយុទ្ធគ្នានៅស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេសទួរគី ប៉ុន្តែមិនបានបង្ហើបថា សពរបស់អ្នកសារព័ត៌មាននៅឯណាឡើយ។

ទាក់ទិននឹងហេតុការណ៍នេះ ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០ខែវិច្ឆិកា ប្រទេសទួកគីបានឲ្យដឹងថា ខ្លួនបានបញ្ជូនច្បាប់ចម្លងសម្លេងនៃកំណត់ហេតុទាក់ទងនឹងការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi ទៅកាន់មន្រ្តីនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត អាឡឺម៉ង់ បារាំងនិងអង់គ្លេស។ ខ្លឹមសារក្នុង វីដេអូនេះបង្ហាញថា Khashoggi ត្រូវបានគេធ្វើទារុណកម្មនិងសម្លាប់នៅពេលគាត់ទៅដល់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគីតែម្តង៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត