ប្រធានាធិបតីរុស្ស៊ី និងអាមេរិកអាចបន្តជួបជុំគ្នានៅទីក្រុងប៉ារ៉ីសនាថ្ងៃទី១១ខែវិច្ឆិកាខាងមុខ

18:27 | 12/10/2018

ទីក្រុងម៉ូស្កូ ត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីទំនាក់ ទំនងទ្វេភាគីទាំងមូល ហើយប្រសិនបើអាមេរិកមានគោលបំណងចង់ជួបសន្ទនា ថ្នាក់ជាន់ខ្ពស់បំផុត នោះរុស្ស៊ីត្រៀមខ្លួនពិភាក្សាអំពីពេលវេលា និងទីទាំងដែល រៀបចំជំនួបកំពូលនេះដែរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin បានជួបគ្នាកាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៨នៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់

ប្រធាននាយកដ្ឋានអាមេរិកខាងជើងនៃក្រសួងការ បរទេសរុស្ស៊ី លោក Georgy Borisenko បានអះអាងដូច្នេះក្នុងឱកាសឆ្លើយបទ សម្ភាសមួយទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti នាថ្ងៃទី១២ ខែតុលាកន្លងទៅ។ លោក Georgy Borisenko បានឲ្យដឹងថា ប្រសិនបើ ប្រធានាធិបតីអាមេរិក និងរុស្ស៊ី បានរួមគ្នាចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺនឹងលទ្ធភាពថ្នាក់ដឹកនាំទាំងពីររូបនេះអាចជួបគ្នាពុំុំខានឡើយ ក៏ប៉ុន្តែនាបច្ចុប្បន្នភាគីទាំងពីរមិនទាន់ពិភាក្សាគ្នាអំពីបញ្ហានេះ ដោយសារភាគីអាមេរិកនៅតែមិនលើកឡើងនូវសំណើរណាមួយឡើយ។

គួរបញ្ចាក់ថា ជំនួបផ្ទាល់ថ្មីៗនេះរវាងថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកបានប្រព្រឹត្តិទៅនៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់នាថ្ងៃទី១៦ខែកក្កដាកន្លងមក ហើយនេះ គឺជា កិច្ចសន្ទនាជាផ្លូវការដំបូងបង្អស់រវាងភាគីទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត