អាមេរិកសម្រេចដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយមិនអើពើនឹងការព្រមានរបស់រុស្ស៊ី

21:46 | 24/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងទីក្រុងមូស្គូនៅថ្ងៃទី ២៣ ខែតុលាមក ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton បានបន្តអះអាងថា វ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ( INF )គឺជាការពិត។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton (រូបថតៈ The Hill )

សូមគូសបញ្ជាក់ថា សន្ធិសញ្ញា INF ដែលជាផ្លូវការ ជាសន្ធិសញ្ញារវាង ស.រ.អា និង សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ស្តីពីការលុបបំបាត់មីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនេះ គឺជាកិច្ចព្រមព្រៀងត្រួតត្រាគ្រឿងសញ្វវុធមួយ ដែលបានចុះហត្ថលេខកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ១៩៨៧ ដោយប្រធានាធិបតិអាម៉េរិក ពេលនោះ គឺលោក Ronald Reagan និងអគ្គលេខាធិការ USSR ពេលនោះគឺ លោក Mikhail Gorbachev ក្នុងក្រុងវ៉ាស៊ីងតោន ។

ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ រដ្ឋឌូម៉ា លោក LeONID Slutsky បាននិយាយពីថ្ងៃអាទិត្យនេះថា កិច្ចព្រមព្រៀងនេះកត់សម្គាល់ឱ្យឃើញនូវ កតិកាសញ្ញាមិនធ្លាប់មានជាលើកដំបូង ដែលបានសម្រេចឡើងដោយក្រុងវ៉ាស៊ីងតោន​និងក្រុងមូស្គូ ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នឹងជាជំហានទៅមុខយ៉ាងសំខាន់មួយក្នុងការរឹតបន្តឹងការរត់ប្រណាំងគ្រឿងសព្វាវុធ ។ តែយ៉ាងណាក៏ដោយ ការដកខ្លួន​ចេញរបស់ក្រុងវ៉ាស៊ីងតោន​និងដាក់ពិភពលោកទាំងមូលឱ្យស្ថិតនៅក្នុងវិបត្តិត្រួតត្រាគ្រឿងសញ្វ វុធមួយ ។

កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើមីស៊ីលរយៈខ្លី( ៥០០ គីឡូម៉ែត្រទៅ ១.០០០ គីឡូម៉ែត្រ)និងមីស៊ីលរយៈចម្ងាយមធ្យម (១.០០០ គីឡូម៉ែត្រ ទៅ ៥.៥០០ គីឡូម៉ែត្រ ) ដែលរួមមានទាំងមីស៊ីលធម្មតា និងក្បាលនុយក្លេអ៊ែរ ក៏ដូចជាជើងទម្របាញ់ដែលមានមូលដ្ឋាននៅលើដីផង ។ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានេះភាគីទាំងពីរ ត្រូវបានគេអនុញ្ញាតឱ្យធ្វើការត្រួតពិនិត្យមើល នៅនឹងកន្លែង ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត