ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរកម្សាន្តទៅកាន់ភ្នំ Paekdu របស់កូរ៉េខាងជើង

07:34 | 21/09/2018 (ប្រភព AP បកប្រែតាម VOV.VN)

យុគសម័យ - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងភរិយារួមជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong-un បានមានវត្តមាននៅលើភ្នំ Paektu ដ៏ស្រស់ស្អាតអស្ចារ្យ។

រូបភាពថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong-un (ខាងឆ្វេង) ជាមួយភរិយានិងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាមួយភរិយា លើភ្នំ Paektu នៅកូរ៉េខាងជើង នាថ្ងៃទី២០ខែកញ្ញា។

នៅពីក្រោយពួកគេគឺបឹងនៅលើភ្នំភ្លើង Paektu ដ៏ពិសិដ្ឋនៃប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងភរិយាថតរូបអនុស្សវរីយ៍នៅចំភ្នំដ៏ល្បីឈ្មោះរបស់កូរ៉េខាងជើង។

ភ្នំ Mount Paekdu គឺជាភ្នំមួយខ្ពស់ជាងគេ នឹង​ជាភ្នំមួយមានភាពល្បីល្បាញបំផុត​នៅ​កូរ៉េខាងជើង ដែលស្ថិតតាមបណ្តោយព្រមដែនកូរ៉េខាងជើងនិងចិន។

ថ្នាក់ដឹកនាំទាំងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងមានការសប្បាយរីករាយដែលមានវត្តមាននៅភ្នំនេះ។ លោក Moon បានឲ្យដឹងថា ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងគួរបានកែលំអដើម្បីមានជនកូរ៉េខាងត្បូងច្រើនទៀតមកទស្សននៅភ្នំនេះឲ្យបានច្រើន។

ថ្ងៃទី២០ខែកញ្ញា ជាច្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងរបស់លោក Moon ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ក្នុងឆ្នាំ២០១៨។

ភ្នំ Paektu កន្លែងដែលថ្នាក់ដឹកនាំកូរ៉េទាំងពីរកំពុងឈរជើងត្រូវបានកូរ៉េខាងជើងយកចិត្តទុកដាក់ជាពិសេស។

លោកជំទាវទិ១របស់កូរ៉េខាងត្បូង Kim Jung – sook កំពុងប្រើដបប្លាស្ទិកដើម្បីយកទឹកស្អាតពីបឹង Cheonji នៅលើកំពូលភ្នំ Paektu (រូបថតៈ Yonhap)

ដំណើរទស្សនកិច្ចរបស់លោក Moon ទៅកូរ៉េខាងជើងនេះ បានកត់សម្គាល់នូវកិច្ចប្រជុំ​កំពូល​ទ្វេភាគី​ជាលើកទីបីរបស់លោកជាមួយលោក Kim ផងដែរ។

(ប្រភព AP បកប្រែតាម VOV.VN)

(ប្រភព AP បកប្រែតាម VOV.VN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត