ប្រធានាធិបតីអាមេរិកផ្ញើសារលិខិតជូនចំពោះសមភាគីរុស្ស៊ី

21:06 | 09/08/2018

នាថ្ងៃទី ៨ សីហា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ញើសារលិខិត្តមួយច្បាប់ជូនចំពោះសមភាគីរុស្ស៊ី លោក Vladimir Putin តាមរយៈកាណាល់ការទូត ។

ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក Peskov បានបន្តថា ក្រោយពីពេលព្រឹទ្ធិសមាជិកអាមេរិក លោក Rand Paul បានឲ្យដឹងថាថា ក្នុងដំណើរទស្សនកិច្ចនៅម៉ូស្គូ លោកបានបញ្ជូនសារលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបានផ្ដោតទៅលើវិធីសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរក្នុងនោះ រួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី ៨ សីហា តាមវែបសាយ Wikileaks បានឲ្យដឹងថា គណៈកម្មាធិការចារកម្មនៃព្រឹទ្ធសភាអាសមេរិក បានស្នើឲ្យស្ថាបនិក Wikileaks លោក Julian Assange ធ្វើជាសាក្ខីក្នុងការស៊ើបអង្កេតដែលពាក់ព័ន្ធនឹងការដែលរុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៦៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត