អង់គ្លេសនឹងបញ្ចូននាវាផ្ទុកយន្តហោះទៅសមុទ្រខាងកើតដើម្បីជួយដល់នាវារបស់អូស្ត្រាលី

19:23 | 21/07/2018 (យោងតាម baoquocte.vn បកប្រែដោយ មិញ អាញ់)

យុគសម័យ - នាថ្ងៃទី២១ខែកក្កដា កាសែត Guardian របស់អង់គ្លេសជូនដំណឹងថា អូស្ត្រាលីនិងអង់គ្លេសកំពុងពិភាក្សាអំពីផែនការបញ្ចូននាវាផ្ទុកយន្តហោះរបស់អង់គ្លេស HHS Queen Elizabeth ទៅកាន់សមុទ្រប៉ាស៊ីហ្វិក ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងពាក់ព័ន្ធនឹងសកម្មភាពយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត។

នាវាផ្ទុកយន្តហោះ HMS Queen Elizabeth (រូបថតៈ Getty Images )

ក្នុងដំណើរទស្សនកិច្ចនៅអង់គ្លេសដែលធ្វើឡើងក្នុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិ Marise Payne និងរដ្ឋមន្ត្រីការបទេសអូស្ត្រាលី Julie Bishop បានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិប្រទេសម្ចាស់ផ្ទះ Gavin Winlliamson ស្តីពីយុទ្ធនាការកងទ័ពជើងទឹករួមនៅតំបន់ប៉ាស៊ីហ្វិក។

នៅក្នុងសន្និសីទកាសែតរួមនៅ Edinburgh នាថ្ងៃទី២០ខែកក្កដា ដោយមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt រួមទាំងរដ្ឋមន្ត្រី Payne និង Bishop រដ្ឋមន្ត្រី Williamson បានសង្កត់ធ្ងន់ថា៖ “យើងបានមើលឃើញយ៉ាងច្បាស់ការផ្លាស់ប្តូរក្នុងទំនាក់ទំនងរបស់យើង។ ជាលើលដំបូង គិតតាំងពីឆ្នាំ២០១៣ អង់គ្លេសបានដាក់ពង្រាយនាវាទៅកាន់តំបន់ប៉ាស៊ីហ្វិក។ យើងខ្ញុំលបង់ក្តីសង្ឃឹមនិងសហការជាមួយគ្នា ដើម្បីដាក់ពង្រាយនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ទៅកាន់សមុទ្រប៉ាស៊ីហ្វិក ព្រមទាំងសង្ឃឹមថា នាវារបស់អង់គ្លេសនឹងប្រគៀកស្មារជាមួយនាវារបស់អូស្ត្រាលី”។

កងទ័ពជើងទឹកអូស្ត្រាលីក៏ត្រូវបានអញ្ជើញចូលរួមសកម្មភាពបង្ហាញមោទនៈភាពរបស់នាវាផ្ទុកយន្តហោះ Queen Elizabeth ខណៈដែលក្រុមនាវានេះបានមកដល់សមុទ្រប៉ាស៊ីហ្វិក។ តាមគម្រោង ពេលមកដល់សមុទ្រប៉ាស៊ីហ្វិក នាវា HMS Queen Elizabeth របស់អង់គ្លេសនឹងចូលរួមការធ្វើសមយុទ្ធ “សរីនាវាចរណ៍” នៅសមុទ្រខាងកើត។

ក៏ក្នុងសន្និសីទកាសែតនេះ រដ្ឋមន្ត្រីការបរទេស Bishop បានសង្កត់ធ្ងន់ថា មានការប្រែប្រួលយ៉ាងច្បាស់លាស់​ក្នុង “ទំនាក់ទំនងរវាងបណ្តាប្រទេសមហាអំណាច”។ លោកស្រីក៏បាននិយាយដល់បញ្ហាប្រឈមមួយចំនួនចំពោះរាល់ “បទបញ្ញតិនិងអនុសញ្ញា” អន្តរជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីទាំង៤រូបសុទ្ធតែបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមជាច្រើនពោលខាងលើ ជាមូលហេតុដែលអង់គ្លេសនិងអូស្ត្រាលីត្រូវបង្កើនកិច្ច សហប្រតិបត្តិការថែមទៀតលើវិស័យការពារជាតិនិងសន្តិសុខ៕

(យោងតាម baoquocte.vn បកប្រែដោយ មិញ អាញ់)

(យោងតាម baoquocte.vn បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត