យុគសម័យ - វៀតណាមជាទីមកដល់ដើមដំបូងក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកទើបកាន់ដំណែង លោក Mike Pompeo ជ្រើសរើសធ្វើដំណើរទស្សនកិច្ច។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo
នាថ្ងៃទី៥កក្កដា ក្នុងសន្និសីទកាសែតប្រចំារបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Ngo Toan Thang បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩កក្កដា តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។
នេះជាដំណើរទស្សកិច្ចដើមដំបូងរបស់លោក Mike Pompeo ចាប់តាំងពីរលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមក។ វៀត ណាមក៏ជាប្រទេសដើមដំបូងក្នុងចំណោមប្រទេសអាស៊ីអាគ្នេយដែលលោក Mike Pompeo ជ្រើសរើសធ្វើដំណើរទស្សនកិច្ច។
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកប្រព្រឹត្តទៅក្នុងបរិបទដែល ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោងវៀត ណាម-អាមេរិកមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលកន្លងទៅ។ ពោលគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្តសន្ទុះកំណើន ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ទទួលបាន៥១ពាន់លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ផងដែរ។
ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលើកនេះ សំដៅជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យមានភាពជាក់ស្តែងជាពិសេសលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខនិងជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើបណ្តាបញ្ហាតំបន់និងអន្តរ ជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេស លោក Mike Pompeo នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវៀតណាមផងដែរ៕
(ប្រែសម្រូលដោយ ហ្វាង អាញ់)

មតិពីមិត្តអ្នកអាន