ក្រិកនិងម៉ាសេដូនីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តស្តីពីផ្លាស់ប្តូរឈ្មោះរបស់ប្រទេស

21:59 | 18/06/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១៧ មិថុនា រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Kotzias និងរដ្ឋមន្ត្រីការបរទេសម៉ាសេដូនី លោក Nikola Dimitrov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរស្តីពីការផ្លាស់ប្តូរឈ្មោះម៉ាសេដូនីទៅជាសាធារណៈរដ្ឋម៉ាសេដូនីខាងជើង។

នាយករដ្ឋមន្ត្រី ម៉ាសេដូនី លោក Zoran Zaev (ឆ្វេង) និងសមភាគីក្រិក លោក Alexis Tsipras (ស្តាំ) ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃទី១៧មិថុនា (រូបថតៈ Reuters)

ពិធីចុះហត្ថលេខានេះបានប្រារព្ធឡើងក្រោមការធ្វើជាកសិណសាក្សីរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីររួមជាមួយមន្ត្រីមួយចំនួនរបស់សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ។

តាមការព្រមព្រៀងនេះម៉ាសេដូនី (មុននេះជាសាធាណៈរដ្ឋ Yugoslav Macedonia – FYROM) នឹងប្តូរឈ្មោះទៅគ្នាសាធាណៈរដ្ឋម៉ាសេដូនីខាងជើង ហើយក្រិកនឹងបញ្ឈប់ការប្រឆាំងជំទាស់ចំពោះការចូលរួមជាសមាជិករបស់ EU និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) របស់ប្រទេសជិតខាងម៉ាសេដូនីផងដែរ។

ការព្រមព្រៀងនេះត្រូវរដ្ឋសភាម៉ាសេដូនីអនុម័តបន្ទាប់មកត្រូវបានយកមកបោះប្រជាមតិទូទាំងម៉ាសេដូនីនាខែកញ្ញាខាងមុខនេះ ទើបកិច្ចព្រមព្រៀងមានសុពលភាពជាផ្លូវការ។ ចំពោះក្រិកវិញ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរដ្ឋសភាខ្លួនអនុម័ត។

ការចុះហត្ថលេខាលើការព្រមព្រៀងជាប្រវត្តិសាស្ត្រពោលខាងលើគ្រោងនឹងបើកចេញផ្លូវសម្រាប់បញ្ចប់ការជជែកវែកញែកដែលអូសបន្លាយច្រើនឆ្នាំកន្លងទៅ ទាក់ទិនដល់ឈ្មោះជាផ្លូវការរបស់ម៉ាសេដូនី៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត