ឥណ្ឌូនេស៊ីលើកកម្ពស់ UNCLOS ក្នុងការកំណត់សិទ្ធអធិបតេយ្យភាពនៅសមុទ្រ

11:16 | 10/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រធានសភាឥណ្ឌូនេស៊ីបាននិយាយថា ចាំបាច់គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលជាឯកសារសំខាន់ចំពោះការកំណត់សិទ្ធនាវាចរណ៍ សិទ្ធអធិបតេយ្យភាពនិងផល ប្រយោជន៍ស្របច្បាប់លើសមុទ្រ។ ។

សោកស្រីប្រធានសភាឥណ្ឌូនេស៊ី Puan Maharani ។ (រូបថត៖ mnctrijaya)

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកដំបូងក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA) ដែលបាន​រៀបចំ​នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា តាមរយៈ video conference លោកស្រី​ប្រធានសភាឥណ្ឌូនេស៊ី Puan Maharani បានអះអាងថា បណ្តា​សភាជាសមាជិក AIPA គួរតែលើកទឹកចិត្ត​រដ្ឋជាសមាជិកអាស៊ានគាំទ្រ UNCLOS ដែលជាឯកសារសំខាន់មួយ​ ក្នុងការ​កំណង់សិទ្ធិនាវាចរណ៍ សិទ្ធិ​អធិបតេយ្យភាពនិងផលប្រយោជន៍​ស្របច្បាប់​លើសមុទ្រ។

លោកស្រីប្រធានសភាឥណ្ឌូនេស៊ី Puan Maharani បានមានប្រសាសន៍​ថា​​ ក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ក៏គួរតែ​កសាង​​ ហើយគេ​ចាត់ទុកដូចជា​គ្រឹះស្ថាន​ដែល​ភាគីទាំងពីរ​យល់ព្រម​សម្រាប់ការសន្ទនានិងការពិគ្រោះយោបល់រវាងអាស៊ាននិងចិន នៅសមុទ្រខាងកើត ហើយសង្ឃឹមថា​ការ​រីកចម្រើនល្អ​នេះ​អាចត្រូវបានឆ្លុះបញ្ចាំង​នៅក្នុងពិភពពិត។

ដោយអះអាងថា សន្តិភាព​ សន្តិសុខ​និងស្ថិរភាព​តែងតែជាកត្តាសំខាន់​ក្នុងការអភិវឌ្ឍនិងការរីកចម្រើនក្នុងតំបន់ លោកស្រីប្រធានសភា ឥណ្ឌូនេស៊ី​បានសង្កត់ធ្ងន់លើភាពចាំបាច់​ ដើម្បីរក្សាអាស៊ាន​ជា​តំបន់សន្តិភាពនិងរួសរាយរាក់ទាក់។

យោងតាមលោកស្រី Puan Maharani AIPA គួរតែផ្តល់អាទិភាព​ដល់ការដោះស្រាយដោយសន្តិវិធី ជៀសវាង​ភាពតានតឹង ការអត់ធ្មត់ដោយខ្លួនឯង និងជំរុញវិធានការកសាងទំនុកចិត្ត​រវាងបណ្តារដ្ឋជាសមាជិកអាស៊ាន ក្នុងនោះ​សង្កត់ធ្ងន់ទៅលើ​តួនាទីស្នូលរបស់ អង្គការនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត