Trending now

ដំណើរកម្សាន្តនិទាឃរដូវទៅតំបន់​ដីដ៏ពិសិដ្ឋនៃរាជវង្ស​ Tran

14:18 | 23/02/2025

ទីក្រុង Dong Trieu (ខេត្ត Quang Ninh) គឺជាតំបន់ដីពោពេញទៅដោយស្លាកស្នាមប្រវត្តិសាស្ត្រនិងវប្បធម៌នៃរាជវង្ស Tran (១២២៦-១៤០០) ដែលជារាជវង្សសក្តិភូមិដ៏ល្បីល្បាញមួយក្នុងប្រវត្តិសាស្ត្រវៀតណាម។ នៅទីនេះ ជាកន្លែងប្រមូលផ្តុំវត្ថុបុរាណវប្បធម៌និងសាសនាពិសេសជាច្រើនក្នុងសម័យរាជវង្ស Tran។ តាមរយៈការឡើងចុះនៃប្រវត្តិសាស្ត្រ ទីក្រុង Dong Trieu បានក្លាយជាគោលដៅដ៏ពិសិដ្ឋ ទាក់ទាញពុទ្ធបរិស័ទ ភ្ញៀវទេសចរនិងប្រជាជនយ៉ាងច្រើនកុះករ មកគោរពវិញ្ញាណក្ខន្ធនិងរំលឹកគុណូបការៈរបស់បណ្តាស្តេច Tran។

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong ផ្សព្វផ្សាយសម្រស់ធម្មជាតិនៃខេត្ត Quang Binh ដល់មិត្តអន្តរជាតិតាមរយៈតន្ត្រី

ស្ថិតនៅច្រកទ្វារខាងលិចនៃខេត្ត Quang Ninh មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃរាជវង្ស Tran មានកេរ្តិ៍ដំណែលចំនួន ២៥ ។ ក្នុងនោះ មានកេរ្តិ៍ដំណែលទាំង ១៤ ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស (ក្នុងនោះមានវិមានតម្កល់សពចំនួន ៧អង្គរបស់បណ្តាស្តេច Tran ប្រាសាទនិងទីសក្ការបូជាចំនួន ២ និងស្ថាបត្យកម្មសាសនាចំនួន ៥ ដែលបម្រើសម្រាប់ការប្រតិបត្តិ និងការបង្រៀនគម្ពីរព្រះពុទ្ធសាសនា)។គោលដៅដំបូងក្នុងដំណើរកម្សាន្តនេះគឺប្រាសាទ An Sinh ដែលជាកន្លែងគោរពបូជានិងជាកន្លែងធ្វើពិធីសែនរបស់បណ្តាស្តេច Tran ហើយក៏ជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់នៅក្រោមរាជវង្ស Tran និងរាជវង្សផ្សេងទៀតក្នុងប្រវត្តិសាស្ត្រវៀតណាមផងដែរ។ ទីធ្លានៃប្រាសាទ An Sinh មានដើមប្រង់ ចំនួនប្រាំបី ជានិមិត្តរូបនៃភាពគងវង្សរបស់ស្តេច Tran ទាំងប្រាំបីរូប ដែលត្រូវបានសក្ការបូជានៅទីនេះ។

ប្រាសាទ An Sinh ជាគោលដៅដំបូងក្នុងដំណើរទៅទស្សនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសចំនួន ១៤ នៃរាជវង្ស Tran ។
ប្រាសាទ An Sinh ជាគោលដៅដំបូងក្នុងដំណើរទៅទស្សនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសចំនួន ១៤ នៃរាជវង្ស Tran ។

ចាប់តាំងពីចុងសតវត្សទី ១៣ មក មណ្ឌលស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិពិសេសនៃរាជវង្ស Tran នៅទីក្រុង Dong Trieu ត្រូវបានកំណត់យ៉ាងច្បាស់តាមមាត្រដ្ឋាន នៅពេលដែលស្តេច Tran Nhan Tong ជាអង្គស្តេចទីបីនៃរាជវង្ស Tran (ឈ្មោះពិត Tran Kham) បានមក Yen Tu ដើម្បីប្រតិបត្តិព្រះពុទ្ធសាសនា ហើយបានបង្កើតព្រះពុទ្ធសាសនានិកាយ Truc Lam Yen Tu ។ នេះជាមរតកខាងវិញ្ញាណដ៏អស្ចារ្យបំផុតដែលស្តេច Tran Nhan Tong បានបន្សល់ទុកមក ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅវត្ត Ngoa Van ។ នេះជាមណ្ឌលកេរ្តិ៍ដំណែលព្រះពុទ្ធសាសនាដ៏ធំមួយដែលមានសំណង់ជាច្រើនត្រូវបានសាងសង់ឡើងនៅជុំវិញកំពូលភ្នំ Ngoa Van និងប្រាង្គ Phat Hoang ជាកន្លែងដែលរក្សាទុកព្រះសារីរិកធាតុរបស់ស្តេច Tran Nhan Tong ។ ព្រះតេជគុណ Thich Dao Hien អនុប្រធានគណៈអភិបាល និងជាលេខាធិការសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម ខេត្ត Quang Ninh មានពុទ្ធដីការថា៖ “នៅប្រទេសវៀតណាម វត្ត Ngoa Van ក៏ត្រូវបានចាត់ទុកជាកន្លែងដ៏ពិសិដ្ឋបំផុត ខុសពីកេរ្តិ៍ដំណែលដទៃទៀតដែលត្រូវបានជួសជុល និងតុបតែងឡើងវិញក្នុងសម័យក្រោយៗទៀត។ វត្ត Ngoa Van នៅតែមានប្រព័ន្ធប៉ម ត្រូវបានរក្សាស្ទើរតែដដែលពីរាជវង្ស Tran ។ នាពេលថ្មីៗនេះ ហិបផ្កាឈូកមាសតាំងពីរាជវង្ស Tran ដែលត្រូវបានទទួលស្គាល់ជារតនសម្បត្តិជាតិ ក៏ត្រូវបានរកឃើញនៅតាមផ្លូវឡើងទៅវត្ត Ngoa Van ផងដែរ”។

ផើងផ្កាសេរ៉ាមិចពណ៌ត្នោត តុបតែងដោយគំនូរសត្វនាគទាំង ៨ រូប សតវត្សទី ១៣ ជាវត្ថុបុរាណនៅប្រាសាទ Thai Mieu នៃរាជវង្សត្រាន។
ផើងផ្កាសេរ៉ាមិចពណ៌ត្នោត តុបតែងដោយគំនូរសត្វនាគទាំង ៨ រូប សតវត្សទី ១៣ ជាវត្ថុបុរាណនៅប្រាសាទ Thai Mieu នៃរាជវង្សត្រាន។

មកដល់ Dong Trieu ក្នុងនិទាឃរដូវ ភ្ញៀវទេសចរណ៍មិនត្រឹមតែកោតសរសើរនូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងទទួលអារម្មណ៍នៃយុគសម័យមាស ជាតំបន់ដីដែលសម្គាល់ជាមោទនភាពជាតិផងដែរ។ លោក Nguyen Van Cong លេខាគណៈកម្មាធិការបក្សទីក្រុង Dong Trieu បានឲ្យដឹងថា៖ "ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន Dong Trieu បានធ្វើសង្គមរូបនីយកម្ម និងទាក់ទាញការវិនិយោគទុនជាង ៣០០ ពាន់លានដុង (១២ លានដុល្លារអាមេរិក) ដើម្បីស្ដារឡើងវិញនូវមណ្ឌលកេរ្តិ៍ដំណែលនានា ជាពិសេសកេរ្តិ៍ដំណែលរបស់រាជវង្ស Tran ។ យើងបន្តយកចិត្តទុកដាក់ ពិនិត្យ ស្ដារ និងលើកកម្ពស់តម្លៃខាងសម្ភារៈនិងវិញ្ញាណនៃមណ្ឌលកេរ្តិ៍ដំ ណែល។ សំខាន់ជាងនេះទៅទៀត គឺត្រូវតភ្ជាប់ជាមួយតំបន់ជិតខាង ជាពិសេសមណ្ឌលកេរ្តិ៍ដំណែលដែលត្រូវបានដាក់ជូន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក និងតភ្ជាប់ដំណើរទេសចរណ៍ដើម្បីឱ្យ Dong Trieu ក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃខ្សែសង្វាក់ផលិតផលទេសចរណ៍ខេត្ត Quang Ninh ក៏ដូចជាបណ្តាខេត្តជិតខាង”៕

រូបថត «ភាពវិសេសវិសាលនៃពិធីបុណ្យដណ្តើមបាល់ទឹកនៅភូមិ Van» ឈ្នះរង្វាន់លេខ១ របស់អង្គការបណ្តាទីភ្នាក់ងារព័ត៌មានអាស៊ីប៉ាស៊ីហ្វិក រូបថត «ភាពវិសេសវិសាលនៃពិធីបុណ្យដណ្តើមបាល់ទឹកនៅភូមិ Van» ឈ្នះរង្វាន់លេខ១ របស់អង្គការបណ្តាទីភ្នាក់ងារព័ត៌មានអាស៊ីប៉ាស៊ីហ្វិក

កម្រងរូបថតក្រោមប្រធានបទ "ភាពវិសេសវិសាលនៃពិធីបុណ្យដណ្តើមបាល់ទឹកនៅភូមិ Van" របស់អ្នកនិពន្ធ An Thanh Dat អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឈ្នះរង្វាន់លេខ១ របស់អង្គការបណ្តាទីភ្នាក់ងារព័ត៌មានអាស៊ីប៉ាស៊ីហ្វិក (OANA) ឆ្នាំ ២០២៤។

ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ - គន្លឹះនៃការអភិវឌ្ឍន៍ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ - គន្លឹះនៃការអភិវឌ្ឍន៍

ការពិតបង្ហាញថា ធនធានមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបីជាមានបច្ចេកវិទ្យា និងគ្រឿងចក្រទំនើបយ៉ាងណា ផែនការល្អយ៉ាងណា ក៏ដោយក៏មនុស្សនៅតែជាកត្តាសំខាន់ក្នុងការបង្កើត និងដំណើរការ។ ដូច្នេះហើយ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាការងារដ៏សំខាន់ និងជាគន្លឹះសម្រាប់នាំប្រទេសចូលទៅក្នុងយុគសម័យបច្ចេកវិទ្យា។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម