Trending now

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong

09:04 | 22/02/2025 វិច្ឆិកា

ប្រជាជនជនជាតិ Ca Dong តែងតែផ្តោតការយកចិត្តទុកដាក់លើប្រភពទឹក។ នៅពេលជ្រើសរើសតំបន់ដីសម្រាប់បង្កើតភូមិ ព្រឹទ្ធាចារ្យភូមិនឹងជ្រើសរើសដំបូងបង្អស់គឺប្រភពទឹក។ គេនឹងដាក់បំពង់នាំទឹក នៅខាងដើមភូមិ ដែលកន្លែងស្អាតជាងគេ។ ពិធីសែនបំពង់នាំទឹក ត្រូវបានធ្វើឡើងដោយពិធីដ៏ឧឡារិកបំផុត។

សិក្ខាសាលា “លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌អរូបី ពិធីបុណ្យប្រាសាទ Dong Nhan វួដ Dong Nhan និងវួដ Bach Dang ស្រ ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Ca Mau៖ ការងារកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេសនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់សហគមន៍ រួមចំណែកដល់ការងារសន្តិសុខសង្
បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong
បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong

តាំងពីព្រឹកព្រលឹមមក បុរសនារីជនជាតិ Ca Dong រួមជាមួយព្រឹទ្ធាចារ្យនិងមេភូមិឃុំ Tra Don ស្រុក Nam Tra My ខេត្ត Quang Nam បានប្រមូលផ្តុំគ្នានៅផ្ទះកណ្តាលភូមិ។ គ្រប់ទីកន្លែងទាំងមូលគឺពោរពេញដោយ ពណ៌ចម្រុះ ដោយមានវត្ថុតុបតែងសម្រាប់ពិធីសែន។ ប្រជាជនក៏ស្លៀកសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌។ ក្នុងពេលសំឡេងគងឃ្មោះដ៏អ៊ូអរ ព្រឹទ្ធាចារ្យភូមិបានសូត្រមន្តធ្វើពិធីបួងសួង។

មុនពេលរៀបចំពិធីសែន ព្រឹទ្ធាចារ្យភូមិនឹងហៅយុវជនក្នុងភូមិ បោស សម្អាតផ្លូវថ្នល់ចូលទៅដល់កន្លែងដាក់បំពង់នាំទឹក។ គេនឹងពិនិត្យបំពង់នាំទឹកមើលទៅអាចនាំទឹកបានទេ ដើម្បី ជួសជុលឬដំឡើងបំពង់នាំទឹកថ្មី។ ព្រឹទ្ធាចារ្យភូមិ Nguyen Duc Thuong ឃុំ Tra Don ស្រុក Nam Tra My បានឲ្យដឹងថា៖ “ដំណាក់កាលទី១ គឺការត្រៀមរៀបចំ ការជួបជុំប្រជាជន ឈានដល់ការស្រុះចិត្តគំនិតក្នុងចំណោមអ្នកភូមិ ហើយព្រឹទ្ធាចារ្យភូមិជាអ្នកសម្រេចចិត្តធ្វើពិធីនៅថ្ងៃណា។ បន្ទាប់មកលោកក៏ចាត់ចែងអ្នកទៅកាប់ឈើ ជាពិសេសត្រូវកាប់ដើមឈើត្រង់ៗ បែងចែកជាក្រុម និងបង្ហើយការរៀបចំដើម Neu។ ទាក់ទងនឹងប្រភពទឹក ព្រឹទ្ធាចារ្យភូមិបានជួបសំណេះសំណាលជាមួយអ្នកភូមិ ហើយព្យាយាមប្រាប់ពួកគេឲ្យរក្សាអនាម័យសាធារណៈ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យកាប់ឈើនៅតាមប្រភពទឹកទេ បើអ្នកណាមិនគោរពតាម អ្នកនោះនឹងត្រូវពិន័យ”។

ការដំឡើងដើម Neu គឺជាសកម្មភាពដើមដំបូង ហើយក៏ជាខ្លឹមសារសំខាន់មួយក្នុងពិធីសែននេះផងដែរ។ ដើម្បីដំឡើងបានដើម Neu មួយដើម បុរសក្នុងភូមិត្រូវតុបតែងយ៉ាងល្អិតល្អន់។ ពួកគេធ្វើការជាមួយគ្នាយ៉ាងរលូននៅតាមគ្រប់ដំណាក់កាល។ ក្រោយពីសែនព្រះគង្គាមក យុវជនក្នុងភូមិនឹងដាក់បំពង់នាំទឹកចុះជ្រោះដែលមានប្រភពទឹក ដើម្បីនាំទឹកមកដល់ភូមិ។ ពេលប្រភពទឹកចូលដល់បំពង់ទឹកក្នុងភូមិដែលនៅជាប់នឹងដើម Neu គ្រួសារនីមួយៗនឹងប្រើបំពង់ឫស្សីស្រង់ទឹកពីប្រភពទឹក ហើយយកមកដល់ផ្ទះ។

ខណៈពេលដែលបុរសជាអ្នកទទួលបន្ទុកតុបតែងដើម neu និងនាំយកទឹកពីប្រភពទឹកទៅកាន់បំពង់នាំទឹកនោះ ស្ត្រីនៅផ្ទះនឹងមើលការខុសត្រូវលើការចម្អិនអាហារ។ ពួកគេនឹងចម្អិនម្ហូបបែបប្រពៃណីដូចជា៖ អង្ករដំណើប នំស្នែងក្របី ឬបិតស្រាពាង។ អ្នកស្រី ហូ ធិ ហាំង ប្រជាជនម្នាក់នៅឃុំ Tra Don ស្រុក Nam Tra My បានឲ្យដឹងថា៖ “ត្រៀមរៀបចំសម្រាប់ពិធីសែនបំពង់នាំទឹក គ្រួសារខ្ញុំបានត្រៀមធ្វើនំ ទៅកាប់បំពង់ឬស្ស៊ី និងដុតនំនៅយប់នេះ។ បំពង់ក៏ត្រូវបានប្រើសម្រាប់ចាប់ទឹកដែលហូរចុះមកពីប្រភពដែរ។ នេះជាទម្លាប់របស់អ្នកស្រុកនៅទីនេះ។ យកទឹកនេះធ្វើបាយ និងសាច់ជ្រូកសម្រាប់សែនបួងសួងសុំឲ្យមានឆ្នាំក្រោយរបររកស៊ីមានបានផលល្អ ហើយកូនៗមានលទ្ធភាពទៅសាលាគ្រប់គ្រាន់”៕

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Ca Mau (វៀតណាម) នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Ca Mau (វៀតណាម)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនាយកដ្នានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិ បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Ca Mau។ លោក Lam Van Bi អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានទទួលជួបគណៈប្រតិភូ។

ខេត្ត Ca Mau ផ្សព្វផ្សាយយ៉ាងសកម្មការងារអង្គការក្រៅរដ្ឋាភិបាលបរទេស ខេត្ត Ca Mau ផ្សព្វផ្សាយយ៉ាងសកម្មការងារអង្គការក្រៅរដ្ឋាភិបាលបរទេស

យុគសម័យ - នាថ្ងៃទី ៤ ខែវិច្ឆិកា គណៈប្រតិភូ​ការងារ​នៃ​គណៈកម្មាធិការ​ការងារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស (NGOs) ដឹកនាំដោយលោកស្រី Do Thi Kim Dung - អនុប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជននៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Ca Mau ស្ដីពីការគ្រប់គ្រងសកម្មភាព ចលនា និងការប្រើប្រាស់ជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងខេត្ត Ca Mau ពីឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ