ឥណ្ឌាប្រកាសថា ត្រៀមខ្លួនរួចរាល់ក្នុងការផលិតវ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំ

22:59 | 15/08/2020 (បូកសរុបដោយឌីណា)

នាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា ប្រទេសឥណ្ឌាត្រៀមខ្លួនរួចរាល់ហើយក្នុងការផលិតវ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំ នៅពេលអ្នកវិទ្យាសាស្ត្រផ្តល់ការអនុញ្ញាត ហើយឥណ្ឌាកំពុងចាប់ផ្តើមគម្រោងជាតិ ដើម្បីកំណត់អត្តសញ្ញាណសម្រាប់ពលរដ្ឋម្នាក់ៗផងដែរ។

ការផលិតវ៉ាក់សាំង Covid-19 តាមទ្រង់ទាយធំនឹង​ផ្តល់ផលប្រយោជន៍សំខាន់ៗ សម្រាប់ពិភពលោក។ (រូបថត៖ dap.com.khmer)

លោក​ប្រកាស​បែបនេះ នៅក្នុង​ការ​ថ្លែង​ក្នុង​ថ្ងៃ​ទិវា​ឯករាជ្យ​នៅ​ថ្ងៃ​សោ​រ៍​នេះ​។ ទិវា​នេះត្រូវបាន​កាត់បន្ថយ​ទ្រ​ង​ទ្រាយ​នៃ​ការ​ប្រារព្ធ ដោយសារតែ​បញ្ហា​រាតត្បាត COVID-19​។ ​លោក​មានប្រសាសន៍ថា “​មិនមែន​មួយ មិនមែន​ពីរ គឺមាន​វ៉ាក់សាំង​កូ​រ៉ូ​ណា​ចំនួន ៣​កំពុង​ត្រូវ​ធ្វើតេស្ត​សាកល្បង​នៅក្នុង​ប្រទេស​ឥណ្ឌា​”​។​

​លោក​បន្តទៀតថា “​ជាមួយនឹង​ការត្រៀម​ផលិត​ទ្រង់​ទ្រ​ង​ធំ គម្រោង​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង ទៅដល់​ប្រជាជន​ឥណ្ឌា​គ្រប់រូប ក្នុង​រយៈពេល​ដ៏​តិច​បំផុត ក៏បាន​ត្រៀម​រួចរាល់​ហើយ​ដែរ​”​។​ “​ឥណ្ឌា​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការផលិត​វ៉ាក់សាំង​ទាំងនោះ ក្នុង​ទ្រង់ទ្រាយ​ធំ​”​។​

​សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសលោក Mikhail Murashko បានឲ្យដឹងថារទេសរុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-១៩ របស់ខ្លួនក្នុងដាច់ខែសីហានេះ “ដំបូងបង្អស់កន្លែងផលិត នៅប្រទេសរុស្ស៊ី នឹងត្រូវបានតម្រង់ទិស ឆ្ពោះទៅរកទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាជនរបស់យើង” ។

លោករដ្ឋមន្រ្តីបានបន្ដថា ប្រទេសរុស្ស៊ី នឹងផ្តល់វ៉ាក់សាំងនេះ ទៅប្រទេសដទៃទៀត នៅពេលដែលវាមានបរិមាណគ្រប់គ្រាន់ ហើយលោកបានបន្ថែមទៀតថា ការសង្ស័យរបស់ប្រទេសបរទេស អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ គឺគ្មានមូលដ្ឋាននោះទេ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត