ថៃគ្រោងធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនៅខែវិច្ឆិកាឆ្នាំនេះ

15:34 | 12/07/2020 (បូកសរុបដោយឌីណា)

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសថៃ កំពុងគ្រោងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនៅខែវិច្ឆិកា ឆ្នាំនេះ ក្រោមក្តីសង្ឃឹមថា នឹងសម្រេចឲ្យបាននូវវ៉ាក់សាំងមួយ ដែលអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ។

វ៉ាក់សាំង COVID-19។ (រូបថត៖ apsaracentral.com)

លោក គាត រ៉ាស់រុងថាំ (Kiat Ruxrungtham) នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 នៃសាកលវិទ្យាល័យឈូឡាឡុងកន នៃទីក្រុង បាងកក បាននិយាយថា ក្រោយទទួលបានលទ្ធលផលយ៉ាងវិជ្ជមាន ក្នុងការធ្វើតេស្តទៅលើសត្វស្វា ជំហានបន្ទាប់ទៀតគឺជាការធ្វើតេស្ត ទៅលើមនុស្ស។ បើតាមលោក Kiat ប្រសិនបើអ្វីៗប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ហើយទទួលជោគជ័យ នោះប្រទេសថៃនឹង អាចមានវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំង COVID-19 នៅកំឡុងត្រីមាសទី៣ឬទី៤ នៃឆ្នាំ២០២១។

សូមរំលឹកថា អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន ប្រទេសថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារ mRNA (messenger RNA) លើសត្វស្វានៅសប្តាហ៍ក្រោយ បន្ទាប់ពីការធ្វើតេស្តលើសត្វកណ្តុរទទួលបានជោគជ័យ ហើយថា វ៉ាក់សាំងថៃត្រូវបានរំពឹងថា នឹងអាចប្រើបាននៅឆ្នាំក្រោយនេះ ។

វ៉ាក់សាំងរបស់ប្រទេសថៃកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានវ៉ាក់សាំងជាតិ នៃដេប៉ាតេម៉ង់វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកន ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត