បម្រែបម្រួលអាកាសធាតុ ដូចជាជំងឺមហារីក ដែលចាំបាច់ត្រូវព្យាបាលជាបន្ទាន់

09:53 | 04/08/2020 (បូកសរុបដោយឌីណា)

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNA លោកវេជ្ជបណ្ឌិត Lotay Tshering បានលើកឡើងថាលោកមាន ការខកចិត្តចំពោះកង្វះខាតសកម្មភាព ដែលកំពុងត្រូវបានអនុវត្តដោយបណ្តាប្រទេសនៅលើពិភពលោក ដោយសារតែឥទ្ធិពលកាន់តែច្រើន ចាប់ផ្តើមមានដោយប្រទេសកំពុងអភិវឌ្ឍន។

គ្រោះរាំងស្ងួតធ្លាប់បានកើតឡើងនៅប្រទេសកម្ពុជា។ (រូបថត៖ raismey.com.khmer)

លោកបញ្ជាក់ថា ” ភ័ស្តុតាងគឺច្បាស់នៅទីនោះ។ ប្រសិនបើយើងដែលជាអ្នកធ្វើការសម្រេចចិត្ត មិនស្តាប់រឿងនេះនៅពេលណាមួយ ផែនដីនឹងទទួលរងពីជំងឺ ដែលមិនអាចព្យាបាលបាន។ យើងមិនចង់រង់ចាំយូរទេ”។

ទន្ទឹម​នឹងនេះបម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​កំពុង​តែកើត​មានក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពីបម្រែបម្រួលអាកាសធាតុនិង​មានការ​ត្រៀមខ្លួន​តិចតួច​។​ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ​ប្រជាជនភាគច្រើន​​របស់​ប្រទេស​នេះ​ពឹងផ្អែក​​ទៅលើ​វិស័យ​កសិកម្ម​សម្រាប់​ស្បៀងអាហារ​និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​។​អ្នកជំនាញ​បាន​ព្រមាន​ថា​ បម្រែបម្រួល​អាកាសធាតុ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​ ឬ​គ្រោះ​ទឹកជំនន់​ច្រើន​ជាង​មុន​សម្រាប់កម្ពុជា។​

កសិកម្ម​ស្រូវ​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​ទៅ​លើ​ទឹកភ្លៀង​ជា​ចម្បង។​ការ​ពឹងផ្អែក​នេះ​ កំពុងធ្វើឱ្យ​វិស័យ​កសិកម្ម​ងាយ​ទទួល​រង​គ្រោះ​ពីផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​។​

​រដ្ឋាភិបាល​ បាន​ធ្វើ​ការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធធារាសាស្ត្រ​ដែល​មាន​ស្រាប់​ និង​​សាងសង់ថ្មីបន្ថែមទៀត​។​ ក្នុង​ឆ្នាំ​២០១៣​ រដ្ឋមន្ត្រី​ធនធានទឹក​ លោក​ លឹ​ម​ គាន​ហោ​ បានឱ្យ​ដឹង​ថា ​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​គ្របដណ្តប់លើ​ផ្ទៃដីសរុប ​ចំនួន​ ១.៤​ លាន​ហិក​តា​ ដែល​ស្មើនឹង ​ប្រមាណជា ៦៣​ % ​នៃ​ផ្ទៃដីដាំ​ដុះ​ទូទាំងប្រទេស​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត