អ្នកវិទ្យាសាស្ត្រប្រាប់ WHO ថា COVID-19 អាចឆ្លងតាមខ្យល់ និងសុំឲ្យកែប្រែការណែនាំរបស់ខ្លួន

14:11 | 08/07/2020 (បូកសរុបដោយឌីណា)

នៅក្នុងលិខិតចំហទៅកាន់ WHO អ្នកវិទ្យាសាស្ត្រចំនួន២៣៩នាក់ មកពី៣២ប្រទេសបង្ហាញភស្តុតាងថាភាគល្អិតតូចៗដែលនៅក្នុងខ្យល់អាចចម្លង COVID-19 បាន។ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើក៏គ្រោងនឹង ចេញផ្សាយការរកឃើញរបស់ខ្លួននេះក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រផងដែរ។

បុគ្គលិកពេទ្យពាក់ម៉ាស់ការពារវីរ៉ុសCOVID-19។ រូបតំណាង។ (រូបថត៖ AFP)

​ក្នុង​អនុសាសន៍​របស់ខ្លួន WHO បាន​បង្ហាញថា ជំងឺ COVID-19 ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​តំណក់ទឹក​ដែល​ខ្ទាត​ចេញពី​ច្រមុះ ឬ​មាត់​នៅពេល​អ្នក​ផ្ទុក​ជំងឺ COVID-19 និយាយ ក្អក ឬ​កណ្តាស់ ក៏ដូចជា​ការប៉ះពាល់​ផ្ទាល់​។​

​ទោះ​ជាមាន​យ៉ាងណាក្តី WHO បាន​ប្រាប់​ទី​សារព័ត៌មាន New York Times ថា ភស្តុតាង​ដែល​បង្ហាញថា ជំងឺ COVID-19 ឆ្លងតាម​ខ្យល់​មិនអាច​ជឿជាក់​បាន​។ លោក​វេជ្ជបណ្ឌិត Benedetta Allegranzi អ្នកដឹកនាំ​បច្ចេកទេសផ្នែក​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់ WHO បាន​និយាយថា ៖« ជាពិសេស​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ យើង​បានបញ្ជាក់​ជាច្រើនលើក​ហើយ​ថា នឹង​ពិចារណា​ពី​លទ្ធភាព​នៃ​ការឆ្លង​តាម​ខ្យល់ ប៉ុន្តែ​ជាក់ស្តែង​ពុំមាន​ភស្តុតាង​រឹងមាំ ឬ​ជាក់លាក់​ដើម្បី​គាំទ្រ​ឡើយ​»​។​

វីរុសCovid-19ក្នុងសណ្ឋានថ្មីនេះ មានសមត្ថភាពអាចវាយលុក ចូលកោសិកាមនុស្ស ក្នុងរយៈពេលខ្លី និងអាចចម្លងទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ បើប្រៀបធៀបនឹងវីរុសកូរ៉ូណាថ្មី ដែលបានផ្ទុះឡើងនៅទីក្រុង អ៊ូហាន ប្រទេសចិន និងត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ។

លទ្ធផលសិក្សាដដែល បានបន្តថា វីរុស Covid-19 សណ្ឋានថ្មីនេះ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ឆាប់រហ័សជាងមុន ពី៣ទៅ៥ដងមែន ប៉ុន្តែអាការៈរបស់អ្នកជំងឺ Covid-19 មិនធ្ងន់ធ្ងរជាងមុនទេ និងផលប៉ះពាល់លើមនុស្ស ក៏មានលក្ខណៈដូចពីមុនដែរ ដោយគ្រាន់តែវីរុសនេះ មានកម្លាំងឆ្លងឆាប់រហ័ស ជាមុនប៉ុណ្ណោះ ។

​គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា អ្នក​ឆ្លង​ជំងឺ COVID-19 មាន​ចំនួន​ជាង​១១​លាន​នាក់ និង​ស្លាប់​ចំនួន​ជាង​៥២​ម៉ឺន​នាក់ រីឯ​អ្នកជា​សះស្បើយ​មាន​ចំនួន​៦,១​លាន​នាក់​។ អាមេរិក​តែឯង​មាន​ករណី​ឆ្លង​ចំនួន ៥,៧​លាន​នាក់ ខណៈ​អឺរ៉ុប​មាន​ចំនួន​២,៧​លាន​នាក់​។ នេះ​យោងតាម​ទិន្ន័យ​របស់ WHO៕


(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត