WHO ដាក់ឈ្មោះជាផ្លូវការឲ្យជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីគឺជា SARS-CoV-2

22:33 | 23/02/2020

នាថ្ងៃទី ២២ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីគឺជា SARS-CoV-2 ។

WHO ដាក់ឈ្មោះជាផ្លូវការឲ្យជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីគឺជា SARS-CoV-2

ឈ្មោះនេះត្រូវបានជ្រើសរើសពីព្រោះវីរុសថ្មីនេះមានលក្ខណៈស្រដៀងនឹងហ្សែននៃវីរុសកូរ៉ូណា ដែលបង្កឲ្យផ្ទុះជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ SARS នាឆ្នាំ ២០០៣។

ទោះបីជាមានការពាក់ព័ន្ធនឹងគ្នាក៏ដោយ ប៉ុន្តែវីរុសទាំងពីរនេះ គឺខុសប្លែកពីគ្នាតែម្តង។ បកស្រាយអំពីឈ្មោះជាផ្លូវការនៃវីរុសថ្មីនេះ អង្គការសុខភាពពិភពលោកបានឲ្យដឹងថាមេរោគនិងជំងឺបង្កឡើងដោយមេរោគ តែងតែមានឈ្មោះផ្សេងៗពីគ្នា។ ជាធម្មតា មនុស្សគ្រាន់ស្គាល់ឈ្មោះជំងឺមួយតែប៉ុណ្ណោះ ដោយមិនសូវយកចិត្តទុកដាក់ ដល់ឈ្មោះវីរុសដែលបង្កឱ្យមានជំងឺនោះឡើយ។

យោងតាមអង្គការសុខភាពពិភពលោក វីរុសត្រូវបានគេដាក់ឈ្មោះដោយផ្អែកលើរចនាសម្ព័ន្ធហ្សែនរបស់ពួកវា ដើម្បីជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលផងដែរ៕

(ប្រភពព័ត៌មាន: vovworld)

Tags: WHO SARS-CoV-2

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត