កូរ៉េខាងជើងបន្តបាញ់ផ្លោងមីស៊ីលបាលិស្ទីគជាលើកទី៥

11:23 | 10/08/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កូរ៉េខាងជើងបន្តការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ រយៈចំងាយខ្លីចំនួនពីរគ្រាប់ជាថ្មីនិងជាលើកទី៥ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះទៅកាន់សមុទ្រជប៉ុន។

ប្រធានាធិបតីអាមេរិកលោក Donald Trump អញ្ជើញថ្លែងជាមួយអ្នកសារព័ត៌មាននៅពេលចាកចេញពីសេតវិមានទៅកាន់ញូវយ៉កនិងញូវជឺស៊ីនៅថ្ងៃទី ៩ ខែសីហា (រូបថត៖ REUTERS)

យោធាកូរ៉េខាងត្បូង (JCS) នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ទៀតថា មីស៊ីលទាំងពីរគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Hamhung នៃខេត្ត Hamgyong ខាងត្បូង នៅម៉ោងប្រមាណ៥៖៣៤នាទី និងម៉ោង៥៖៥០នាទីព្រឹក ថ្ងៃ ទី១១ ខែសីហា មុននឹងវាធ្លាក់ចូលក្នុងសមុទ្រជប៉ុនឬសមុទ្រខាងកើត។ មីស៊ីលទាំងពីរនេះហោះបានក្នុងរយៈចំងាយ៤០០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់៤៨គីឡូម៉ែត្រ។

មីស៊ីលកូរ៉េបានចាកចេញពីបន្ទះបាញ់បង្ហោះនៅថ្ងៃទី ៦ សីហា (រូបថតៈYonhap/TTXVN)

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី១១ខែសីហានេះ គឺជាលើកទី៥ បន្ទាប់ពីបានធ្វើតេស្ដមីស៊ីលបែបនេះ ៤ លើករួចមកហើយ កាលពីថ្ងៃទី ២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ និងថ្ងៃទី៦ ខែសីហា កន្លងទៅនេះ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការបាញ់សាកល្បងមីស៊ីលនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថាលោកទទួលបានសំបុត្រមួយច្បាប់ពីលោក Kim Jong-un ដែលសម្ដែងការមិនពេញចិត្តប្រាប់លោកពីការធ្វើសមយុទ្ធយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត