ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនក្រោយពីកិច្ចប្រជុំ G20

16:02 | 07/06/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ៦ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថា លោកនឹងទន្ទឹងរងចាំរហូតដល់ពេលដែលកិច្ចប្រជុំ G20 គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅចុងខែនេះ ដើម្បីសម្រេចថាតើត្រូវយកពន្ធថ្មីលើទំនិញដែលមានទឹកតម្លៃ ៣២៥ ពាន់លានដុល្លារពីប្រទេសចិនដែរឬអត់?។

ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនក្រោយពីកិច្ចប្រជុំ G20 (រូបថត៖vnexpress.vn)

គួរជម្រាបថា លោក Donald Trump បានព្រមានថា "អាចសម្រេចយកពន្ធបន្ថែមទៀតលើទំនិញរបស់ចិនដោយមានទឹកប្រាក់ចំនួនយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារអាមេរិក ក៏ប៉ន្តែលោក Trump មិនបានបញ្ជាក់ច្បាស់ពីមុខទំនិញជាក់ស្តែងណាមួយនៃប្រទេសចិននោះទេ។ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិករូបនេះ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន លោក កៅហ្វេង (Gao Feng)បានប្រកាសថា ប្រទេសចិននឹង "ប្រយុទ្ធរហូតដល់ទីបញ្ចប់" ប្រសិនបើអាមេរិកមានសកម្មភាពសំដៅបង្កើនភាពតានតឹងពាណិជ្ជកម្មបន្តទៀត ។ នៅក្នុងសន្និសីទសារព័ត៌មាន លោកកៅហ្វេង ក៏បានរិះគន់លើការបន្តដាក់សម្ពាធរបស់អាមេរិកដែលធ្វើឲ្យឱ្យមានជំហានថយក្រោយយ៉ាងធ្ងន់ធ្ងរក្នុងការចរចាពាណិជ្ជកម្ម និងបណ្តាលឱ្យទិសដៅនៃការចរចានាពេលអនាគតអាស្រ័យលើទីក្រុងវ៉ាស៊ីនតោនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត