លោក Donald Trump៖ “ដរាបណាខ្ញុំនៅក្នុងសេតវិមាន ចិនគ្មានថ្ងៃអាចឡើងជាកំពូលមហាអំណាចបានដាច់ខាត”

08:04 | 21/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ចិនមិនអាចក្លាយទៅជាកំពូលមហាអំណាចបានដាច់ខាត ដរាបណាលោកនៅសេតវិមាន។

ប្រធានាធិបតីអាមេរិកលោក Donald Trump (ស្តាំ) និងប្រធានរដ្ឋចិន​លោក Xi Jinping ជួបគ្នានៅទីក្រុងបេកាំង កាលពីឆ្នាំមុន (រូបថតៈ AP)

យោងតាមសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៩៖ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក Trump បាននិយាយថាមានគោលដៅចង់ក្លាយជាកំពូលមហាអំណាច​ នៅលើពិភពលោក ក៏ប៉ុន្តែរឿងនេះមិនអាចទៅរួចបានឡើយ ដរាបណាលោកនៅជាមេដឹកនាំរបស់សហរដ្ឋអាមេរិក។

លោក Trump បានបន្តថា “មុនពេលលោកឡើងកាន់អំណាច សេដ្ឋកិច្ចចិនស្ទើរតែតាមទាន់អាមេរិក ហើយនឹងអាចវ៉ាដាច់អាមេរិកថែមទៀត។ ពោលគឺបើលោកស្រី ហ៊ីលឡារី គ្លីតុន ជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ វិញនោះ សេដ្ឋកិច្ចចិនប្រហែលជារីកធំហួសសហរដ្ឋអាមេរិកឆ្ងាយបាត់ទៅហើយ នៅចុងអាណត្តិរបស់​លោកស្រី។ ​ប៉ុន្តែឥឡូវនេះ វាមិនបានកៀកនឹងសេដ្ឋកិច្ចរបស់អាមេរិកផង “។

លោក ដូណាល់ ត្រាំ៖ “ដរាបណាខ្ញុំនៅក្នុងសេតវិមាន ចិនគ្មានថ្ងៃអាចឡើងជាកំពូលមហាអំណាចបានដាច់ខាត” (រូបថតៈ FN)

លោក Trump បានថ្លែងបែបនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមពាណិជ្ជកម្ម ដែល​បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៨ ខណៈកិច្ចចរចាជុំចុងក្រោយគេ ទើបតែបានបញ្ចប់ទៅនៅទីក្រុងវ៉ាស៊ីនតោន ដោយមិន​ទទួលបានលទ្ធផលអ្វី ហើយសេតវិមាន បានសម្រេចអនុវត្តន៍ការដំឡើងពន្ធលើ ទំនិញចិនទំហំ២០០ពាន់លានដុល្លារ រីឯទីក្រុងប៉េកាំងវិញក៏​បានប្រកាសថា នឹងដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ពាន់លានដុល្លារ។

កាលពីសប្តាហ៍មុន លោក Donald Trump ក៏បានបង្ហោះសារដែរថា ទីក្រុងប៉េកាំងកំពុងស្រមៃចង់ឲ្យអតីតអនុប្រធានា ធិបតីអាមេរិក លោក Joe Biden ដែលលោកហៅថាជាបុគ្គលអសកម្មម្នាក់ ឬក៏បេក្ខភាពដទៃទៀតមកពីបក្សប្រជាធិបតេយ្យអាមេរិក ជាប់ជា​​ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ដើម្បីអាចងាយនឹងចរចាបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងដើរខ្សែលើអាមេរិកបាន​ឡើងវិញ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត