រួមដៃ​សំដៅ​កាត់បន្ថយ​នៃការប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។

13:55 | 18/02/2020 (បូកសរុបដោយឌីណា)

ភាពរាំងស្ងួត ខ្យល់ព្យុះ និង​ជំនន់​ទឹកភ្លៀង ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ​បានប៉ះទង្គិច​យ៉ាងខ្លាំងដល់​ជីវភាពប្រចាំថ្ងៃ។ ផែនការ​សកម្មភាព​ ឆ្លើយតប​ជាបន្ទាន់ ​ដើ​ម្បើ​ទប់ទល់ ​និង​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នេះ។ ការប្រែប្រួល​អាកាសធាតុ ជា​លទ្ធផល​នៃ​ការ​កើន​សីតុណ្ហភាព ​លើ​ភពផែនដី ​ដែល​បណ្តាលមកពី​ការ​បំ​ភាយ​ហួសប្រមាណ​ នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់

ផលិតថាមពល​ថ្មី​មកពីកម្លាំងខ្យល់។ (រូបថត៖ freshnewsasia)

ដូច្នេះ កំពូលមហាសេដ្ឋីអាមេរិកដែលជាម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានសន្យាថា លោកនឹងបរិច្ចាគប្រាក់ ១០ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមសកម្មជន ក្រុមមិនគិតប្រយោជន៍ និងក្រុមការងារផ្សេងៗទៀត ដែលមានតួនាទីប្រយុទ្ធប្រឆាំងការបំផ្លាញបរិស្ថាន និងការប្រែប្រួលបរិយាកាសភពផែនដី។

លោក Bezos ក្នុងនាមជាបុរសដ៏មានបំផុតមួយនៅលើពិភពលោក និងប្រចាំសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងចំណោមកំពូលមហាសេដ្ឋីដទៃៗទៀត ដែលបានធ្វើការបរិច្ចាគប្រាក់ ក្នុងការជួយដល់អន្តរជាតិ ក្នុងការទប់ស្កាត់ការកើនឡើងកម្តៅសកល ដែលជាបញ្ហាសម្រាប់មនុស្សជាតិគ្រប់រូបលើភពផែនដី។

កំពូលមហាសេដ្ឋីអាមេរិកដែលជាម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos)។ (រូបថត៖ freshnewsasia)

តាមរយៈសារបង្ហោះលើ Instagram លោក Bezos បានលើកឡើងយ៉ាងដូច្នេះថា «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំធេងបំផុតចំពោះភពយើង។ ខ្ញុំចង់ចូលរួមជាមួយគ្រប់គ្នា ដើម្បីជម្រុញមធ្យោបាយដោះស្រាយបញ្ហានានាដែលមានស្រាប់ និងបន្តស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗទៀត ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាបម្រែបម្រួលធាតុអាកាស នៅភពដែលយើងគ្រប់គ្នាកំពុងរស់នៅ»

គួរបញ្ជាក់ថា ជំនួយរបស់លោក Bezos ប្រមាណ ១០ពាន់លានដុល្លារខាងលើនេះ នឹងត្រូវយកទៅចាត់ចែងនៅអំឡុងរដូវក្តៅឆ្នាំ២០២០ នេះតែម្តង។ អង្គភាពដែលនឹងទទួលបាន ជំនួយខាងលើនេះមានដូចជា ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការនានាដែលបម្រើការងារឲ្យកិច្ចគាំពារបរិស្ថាន និងប្រយុទ្ធតស៊ូទៅនឹងការប្រែប្រួលបរិយាកាសផែនដី។ កន្លងមកនេះ កំពូលមហាសេដ្ឋីអាមេរិកដូចជា ប៊ីល ហ្គេតស៍ (Bill Gates), ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) និង ថម ស្ទែយើ (Tom Steyer) សុទ្ធតែបានធ្វើការបរិច្ចាគថវិការៀងៗខ្លួន នៅក្នុងគោលដៅដូចគ្នា៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត