នាយករដ្ឋមន្រ្តីអេត្យូទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩

07:52 | 12/10/2019

យុគសម័យ - ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩នេះ ត្រូវបានប្រគល់ឱ្យនា យករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការសម្រេចបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed (រូបភាព៖ AFP)

នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩សម្រាប់ការចូលរួមចំណែករបស់លោកក្នុងការបញ្ចប់ជម្លោះជាមួយប្រទេសជិតខាង Eritrea។

“លោកនាយករដ្ឋមន្រ្តី Ahmed ទទួលបានកិត្តិយសសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្រេចបាននូវសន្តិភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយជាពិសេសគំនិតផ្តួចផ្តើមរបស់លោកក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសអេជិតខាង Eritrea”។ នេះបើយោងតាមប្រសាសន៍របស់ប្រធាន គណៈកម្មាធិការណូបែលណ័រវេសលោក Berit Reiss-Andersen ដែលបានប្រកាសនៅថ្ងៃទី ១១ ខែតុលា។

ប្រទេសអេត្យូពី បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេស Eritrea កាលពីឆ្នាំ២០១៨ ដោយបញ្ចប់ ជម្លោះយោធានឹងគ្នាអស់រយៈពេល២០ឆ្នាំ ចាប់តាំងពីសង្រ្គាមព្រំដែនផ្ទុះឡើងនៅឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០។

គួរបញ្ជាក់ថា លោក Abiy Ahmed ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីអេត្យូពីនៅខែមេសា ឆ្នាំ២០១៨ នឹងត្រូវទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងទីក្រុង Oslo ប្រទេសន័រវែស នៅខែធ្នូខាងមុននេះ ក្នុងនោះ ជាម្ចាស់ជ័យលាភពានរង្វាន់ណូបែលសន្តិភាពទី១០០ ជាមួយប្រាក់រង្វាន់៩០០,០០០ដុល្លារ៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត