សាកសួរសុខទុក្ខក្រុមគ្រួសារវៀតណាមនៅកម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង

21:56 | 12/07/2018

នាថ្ងៃទី១១ កក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man បានផ្ញើរសារទូរលេខសាកសួរសុខទុក្ខជូនចំពោះ សមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ក៏ដូចជាបណ្ដាគ្រួសារជនវៀតណាមនៅ កម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង។

កន្លែងកើតហេតុនៃគ្រោះអគ្គិភ័យនេះ (រូបថត៖ TTXVN)

ក្នុងសារទូរលេខ លោក Tran Thanh Man បានសម្ដែងការអាណិតអាសូរដ៏ជ្រាលជ្រៅចំពោះ គ្រួសារជនវៀតណាមនៅកម្ពុជានិងគ្រួសារជនកម្ពុជា ដែលកំពុងរងផលវិបាក យ៉ាងធ្ងន់ធ្ងរដោយអគ្គិភ័យបណ្ដាលឡើង។ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក៏ បានបញ្ជូនតាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជាកញ្ចប់ប្រាក់ឧបត្ថម្ភចំនួន១ពាន់៤រយលានដុងជូនចំពោះគ្រួសារចំនួន៧០គ្រួដែលខូចផ្ទះទាំងស្រុង។

គ្រោះអគ្គិភ័យដែលកើតមានឡើងនៅខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃ ទី១០ កក្កដា បានដុតផ្លាញផ្ទះនិងទ្រព្យសម្បត្តិទាំងស្រុងរបស់ក្រុមគ្រួសាររាប់សិប គ្រួ ក្នុងនោះសឹងតែទាំងអស់ជាគ្រួសារជនវៀតណាមដែលកំពុងរស់នៅកម្ពុជា៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ