បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមសម្រាប់ប្រជាជនវៀតណាមគ្រប់រូប គឺជាពេលវេលាដ៏វិសេសវិសាលមួយដែលបានជួបជុំគ្នាដ៏រីករាយដើម្បីអបអរសាទរស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងការជូនពរគ្នាឲ្យជួបប្រទះតែសំណាងល្អ សេចក្តីសុខ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនត្រឹមតែមានអត្ថន័យសំខាន់ៗសម្រាប់ប្រជាជនវៀតណាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងបេះដូងរបស់ជនបរទេសជាច្រើនទៀតផង។
![]() |
ពូក ម៉ង់ហេង រីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម |
ប្អូន ពូក ម៉ង់ហេង ជានិស្សិតកម្ពុជាម្នាក់ ដែលសិក្សានៅប្រទេសវៀតណាមក្នុងរយៈពេលជិត ៤ ឆ្នាំ។ ចំពោះ ពូក ម៉ង់ហេង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម តែងតែបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗសម្រាប់ប្អូន។ ជាពិសេស ប្អូនបានទៅវត្តជាមួយមិត្តភ័ក្តិនៅចុងឆ្នាំ នេះគឺជាទំលាប់ និងចំណូលចិត្តរបស់ប្អូនឲ្យតែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមមកដល់ម្តងៗ។
ពូក ម៉ង់ហេង បានចែករំលែកថា៖ “ខ្ញុំពិតជារីករាយនៅពេលបានទៅវត្តជាមួយមិត្តភក្តិរបស់ខ្ញុំនៅចុងឆ្នាំនៅប្រទេសវៀតណាមណាស់។ នៅស្រុកខ្មែរ យើងខ្ញុំក៏មានទំលាប់ទៅវត្ត ប៉ុន្តែយើងនឹងទៅនៅដើមឆ្នាំថ្មី។ យើងខ្ញុំជឿថា ការទៅវត្តក្នុងថ្ងៃចូលឆ្នាំថ្មីគឺដើម្បីបួងសួងសូមឱ្យខ្លួនឯង និងក្រុមគ្រួសារទទួលបានសុខភាពល្អ ក្តីសុភមង្គល សុខដុមរមនា និងជោគជ័យក្នុងគ្រប់ភារៈកិច្ច”។
ដោយមានឱកាសទទួលបុណ្យពិសេសនេះ និងមើលឃើញនូវបរិយាកាសដ៏មមាញឹកក្នុងការត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនវៀតណាម ពូក ម៉ង់ហេង និងមិត្តភ័ក្តិកាន់តែយល់ថែមទៀតពីមនោសញ្ចេតនា និងសេចក្តីស្រឡាញ់របស់សមាជិកគ្រួសារផ្តល់ជូនគ្នាក្នុងបុណ្យចូលឆ្នាំថ្មីជួបជុំគ្នានេះ។
រីឯកខ្លួនវិញ នឹម ណារី និស្សិតបរទេសឆ្នាំទីមួយនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ មានអារម្មណ៍មិនងាយព៌ណនាទេចំពោះបរិយាកាសបុណ្យចូលឆ្នាំថ្មីនណៅវៀតណាម វាពិតជាមានអារម្មណ៍កក់ក្តៅណាស់ខណៈប្អូនបានសប្បាយរីករាយនឹងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងទឹកដីដ៏ស្រស់ស្អាតមួយនេះ។
![]() |
នឹម ណារី និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ |
“តាមរយៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ខ្ញុំមានឱកាសបានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រវៀតណាម។ ខ្ញុំរីករាយណាស់នៅពេលដែលបានឃើញពិធីបុណ្យប្រពៃណីនៅថ្ងៃបុណ្យដ៏សំខាន់នេះ។ ជាពិសេស វៀតណាមមានវប្បធម៌ខាងធ្វើម្ហូបអាហារដ៏សម្បូរបែប។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី មានម្ហូបជាច្រើនមុខដែលសុទ្ធតែមានរសជាតិឆ្ងាញ់ៗ និងគួរឱ្យទាក់ទាញណាស់។ ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះនំអន្សមបួនជ្រុងរបស់វៀតណាម។ ទំនៀមទម្លាប់អំណរបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចគ្នានឹងការទទួលបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ខ្ញុំផងដែរ ពីព្រោះនៅកម្ពុជាយើងខ្ញុំក៏ធ្វើម្ហូបប្រពៃណីក្នុងឱកាសបុណ្យ។ ខ្ញុំពិតជាចូលចិត្តបរិយាកាសនៅទីនេះ”។ នេះបើតាមការចែករំលែករបស់ នឹម ណារី។
ការទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ការទទួលទានម្ហូបអាហារពិសេស ការចូលរួមការលេងល្បែងប្រជាប្រិយ និងការស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនៀមទម្លាប់ប្រពៃណីរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក៏ដូចជាវប្បធម៌វៀតណាម គឺជារឿងគួរឱ្យចាប់អារម្មណ៍សម្រាប់និស្សិតកម្ពុជា។ ក្នុងរយៈពេល ៤ ឆ្នាំរស់នៅ និងសិក្សានៅប្រទេសវៀតណាម និស្សិត ឈឿន ឡាយហ៊ួយ បានស្វែងយល់យ៉ាងច្រើនអំពីវប្បធម៌នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ពីបរិយាកាសជួបជុំគ្នា ដល់ម្ហូបអាហារ និងទំនៀមទម្លាប់ដែលមិនអាចខ្វះបាននៅដើមឆ្នាំថ្មី។
![]() |
ឈឿន ឡាយហ៊ួយ ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម |
ឈឿន ឡាយហ៊ួយ បានចែករំលែកថា៖ “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមមានភាពស្រដៀងគ្នា និងខុសគ្នាជាមួយបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា។ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា គឺជាពិធីបុណ្យដ៏សំខាន់មួយ ដែលប្រារព្ធឡើង តាមប្រតិទិនប្រពៃណីរបស់ប្រជាជនខ្មែរ។ ពេលវេលានៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជាគឺនៅពាក់កណ្តាលខែមេសា (ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា)។ ដូចគ្នានឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដែរ ក្នុងប៉ុន្មានថ្ងៃនេះ គ្រួសារខ្មែរគ្រប់រូបបានសម្អាត និងតុបតែងផ្ទះរបស់ខ្លួន រៀបចំអាហារ និងភេសជ្ជៈ ស្លៀកសំលៀកបំពាក់ថ្មីជាដើម។ល។ ហើយមនុស្សគ្រប់គ្នាក៏នឹងសម្រាក ដើរលេង និងជូនពរគ្នាទៅវិញទៅមកក្នុងឆ្នាំថ្មីផងដែរ។ ទោះជាយ៉ាងនេះក្តី ពេលវេលានៃការអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា គឺខុសពីប្រជាជនវៀតណាម។ ពួកគេមិនកំណត់ពេលវេលាចូលឆ្នាំថ្មីនៅយប់ថ្ងៃទី ៣០ ដូចនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ប៉ុន្តែពេលវេលាចូលឆ្នាំថ្មីអាចគឺពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល ឬពេលល្ងាចទៅតាមពេលវេលាផ្សេងៗគ្នា អាស្រ័យទៅលើព្រះសង្ឃក្នុងវត្តពិនិត្យពេលវេលាល្អ និងប្រកាស”។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺជាឱកាសសម្រាប់ប្រជាជនវៀតណាមជួបជុំគ្នា និងរីករាយស្វាគមន៍ឆ្នាំថ្មីជាមួយនឹងក្ដីសង្ឃឹមជាច្រើន។ ចំពោះនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសវៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺជាឱកាសដ៏ល្អសម្រាប់ពួកគេស្វែងយល់អំពីវប្បធម៌ប្រពៃណី និងទទួលទានមុខម្ហូបពិសេសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ទន្ទឹមនឹងនោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏ជាស្ពានតភ្ជាប់មនោសញ្ចេតនារវាងមនុស្សដែលមានវប្បធម៌ខុសគ្នា បង្កើតរូបភាពអំពីវៀតណាមដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ក្នុងដួងចិត្តមិត្តអន្តរជាតិ៕
![]() នាថ្ងៃទី ១៥ ខែមករា នៅខេត្ដ Tay Ninh តំណាងថ្នាក់ដឹកនាំខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ បានអញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៥។ |
![]() នាថ្ងៃទី ៨ មករា គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនាយកដ្នានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ប្រទេសវៀតណាម។ |
មតិពីមិត្តអ្នកអាន