លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមករាតប តាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។ ក្នុងឱកាសនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើទស្សនកិច្ចនេះ។
តាមលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet ថា នេះជាដំណើរទស្សនកិច្ច “ដំបូង” ពិសេស។ សម្រាប់វៀតណាម នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ថ្នាក់ដឹកនាំស្នូលនៅឆ្នាំ២០២៥ ខណៈដែលសម្រាប់ឡាវ នេះគឺជាប្រមុខរដ្ឋបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅប្រទេសឡាវនៅឆ្នាំ២០២៥។ នេះបង្ហាញថាប្រទេសទាំងពីរកំពុងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដែលជាទំនាក់ទំនងពិសេសកម្រមាន ស្មោះត្រង់ និងជិតស្និទ្ធរវាងបងប្អូនក្នុងគ្រួសារមួយ។
![]() |
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet |
ថ្វីត្បិតតែបានធ្វើឡើងរយៈពេលពីរថ្ងៃក៏ដោយ ប៉ុន្តែដំណើរទស្សនកិច្ចនេះមានកាលវិភាគធ្វើការជាច្រើន ដោយមានសកម្មភាពចម្រុះជិត ២០ ដែលក្នុងនោះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសឡាវ និងជាសហប្រធានក្នុងកិច្ចប្រជុំចំនួន ៣ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗគឺកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវ និងពិធីបើកការដ្ឋានសាងសង់ឧទ្យានមិត្តភាពវៀតណាម-ឡាវ។
លោកអនុរដ្ឋមន្ត្រី Do Hung Viet បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងទូលំទូលាយ រួមចំណែកជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ហើយជាជំហានមួយដើម្បីដាក់ពង្រាយយ៉ាងខ្លាំងនូវគោលនយោបាយការបរទេសនៃមហាសន្និបាត លើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ខាងក្រោមជាចំណុចលេចធ្លោ៖
ទីមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរជាប្រចាំគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ទាំងទ្វេភាគី និងពហុភាគី។ ដាក់ពង្រាយយន្តការសហប្រតិបត្តិការ និងពិគ្រោះយោបល់ទ្វេភាគី; ពង្រឹងការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍ក្នុងការកសាងបក្ស ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិ។ ភាគីទាំងពីរព្រមព្រៀងបន្តអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យយល់ច្បាស់ពីសារៈសំខាន់ និងការប្តេជ្ញាចិត្តជានិច្ចក្នុងការពង្រឹង និងកសាងទំនាក់ទំនងដ៏ស្មោះត្រង់និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលត្រូវថែរក្សា អភិវឌ្ឍ និងបន្តផ្ទេរដល់ជំនាន់ក្រោយ។
ទីពីរ ក្រោមការដឹកនាំយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសកម្មភាពបន្ទាន់នៃក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ភាគីទាំងពីរបានដោះស្រាយទាំងស្រុងនូវគម្រោងដែលនៅសេសសល់ជាច្រើន បង្កើតសន្ទុះសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាន់តែសកម្ម និងជាក់ស្តែង។
![]() |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវនៅពិធីបើកការដ្ឋានសាងសង់ឧទ្យានមិត្តភាពវៀតណាម-ឡាវ |
ទីបី៖ ភាគីទាំងពីរបានឯកភាពខ្ពស់លើគោលនយោបាយ និងទិសដៅសម្រាប់គម្រោងយុទ្ធសាស្ត្រក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងថាមពល ក៏ដូចជាការពង្រឹងការតភ្ជាប់អង្គភាពអាជីវកម្ម ដើម្បីបើកយុគសម័យនៃកិច្ចសហប្រតិបត្តិការដែលមានលក្ខណតភ្ជាប់ខ្ពស់រវាងសេដ្ឋកិច្ចទាំងពីរ។ ភាគីទាំងពីរ ប្តេជ្ញាជំរុញទំនាក់ទំនងក្នុងទិសដៅថ្មី ផ្តោតលើប្រសិទ្ធភាព ភាពជាក់ស្តែង ជៀសវាងការខ្ជះខ្ជាយ នាំទំនាក់ទំនងឆ្ពោះទៅរកការអភិវឌ្ឍន៍ជាក់ស្តែង គាំទ្រយ៉ាងសកម្មដំណើរការកសាងសេដ្ឋកិច្ចឯករាជ្យ និងស្វ័យភាពនៃប្រទេសនីមួយៗ។
ទីបួន៖ ក្នុងស្មារតីសាមគ្គីភាពជាប្រពៃណី និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរ និងសម្របសម្រួលជាមួយកម្ពុជា ដើម្បីជំរុញគម្រោង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សំដៅនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមស្របនឹងទំនាក់ទំនងនយោបាយ-ការទូត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាល ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជិតខាងដូចជាឡាវ និងកម្ពុជា ត្រៀមខ្លួនជាស្រេច និងលើកទឹកចិត្តអង្គភាពអាជីវកម្មធ្វើកិច្ចសហប្រតិបត្តិការវិនិយោគ ធ្វើអាជីវកម្ម និងធ្វើការជាមួយគ្នា ទទួលផលជាមួយគ្នា អភិវឌ្ឍន៍ជាមួយគ្នា។
ទីប្រាំ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ឯកភាព និងពង្រឹងតួនាទីកមជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមរួម រួមមានបញ្ហាសមុទ្រខាងកើត ធនធានទឹកទន្លេមេគង្គ ...
![]() នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈប្រតិភូចំនួន ៣៥០នាក់ បានចូលរួមសន្និសីទលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេសឆ្នាំ២០២៤ និងពិធីដាក់ឲ្យដំណើរការនូវធនាគារហ្សែនដែលផ្ទុក ADN របស់យុទ្ធជនពលី និងញាតិមិត្តយុទ្ធជនពលី ដែលមិនទាន់កំណត់អត្តសញ្ញាណ។ |
![]() ភ្លាមៗបន្ទាប់ពីបានមកដល់រដ្ឋធានីសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣០ ខែមិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយមិត្តកូរ៉េខាងត្បូង ដែលមានការរួមចំណែកជាច្រើនក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ |
មតិពីមិត្តអ្នកអាន