Trending now

គិលានដ្ឋានកោះ Truong Sa ជួយសង្គ្រោះអ្នកនេសាទខេត្ដ Phu Yen

15:47 | 19/11/2024 ហេង វុធ្ធី

នាថ្ងៃទី ១៨ ខែវិច្ឆិកា គិលានដ្ឋានកោះ Truong Sa កងពលតូចលេខ ១៤៦ តំបន់ ៤ កងទ័ពជើងទឹកបានទទួល និងព្យាបាលអ្នកនេសាទម្នាក់នៅខេត្ត Phu Yen។

មណ្ឌលសុខភាពទីរួមស្រុក Truong Sa សង្គ្រោះបន្ទាន់អ្នកនេសាទ សកម្មភាពដ៏មានអត្ថន័យជាច្រើនរបស់ក្រុមបេសកកម្មលេខ ២១ ក្នុងដំណើរទស្សនកិច្ចទៅកាន់ស្រុកកោះ Truong Sa
គិលានដ្ឋានកោះ Truong Sa ជួយសង្គ្រោះអ្នកនេសាទខេត្ដ Phu Yen
គិលានដ្ឋានកោះ Truong Sa ជួយសង្គ្រោះអ្នកនេសាទខេត្ដ Phu Yen

គួររំលឹកថា នាវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ក្នុងដំណើរការធ្វើនេសាទនៅដែនសមុទ្រដែលមានចម្ងាយ ៣២ ម៉ាយពីកោះ Truong Sa (ស្រុក Truong Sa ខេត្ត Khanh Hoa) អ្នកនេសាទ Tran Hoai Sang (អាយុ ៣៧ ឆ្នាំ ស្នាក់នៅសង្កាត់លេខ ៦ ទីក្រុង Tuy Hoa ខេត្ត Phu Yen) មានអារម្មណ៍ នឿយហត់ ក្អក ពិបាកដកដង្ហើម និងបានប្រើថ្នាំដោយខ្លួនឯង ប៉ុន្ដែមិនបានជាសេះស្បើយទេ។

លោក Tran Hoai Sang ត្រូវបានលោក Mai Ngoc Hieu ម្ចាស់នាវា PY 90036 TS បញ្ជូនទៅកាន់គិលានដ្ឋានកោះ Truong Sa សង្គ្រោះបន្ទាន់នាវេលាម៉ោង ៧ និង៣០ នាទីព្រឹក ថ្ងៃទី ១៨ ខែវិច្ឆិកា។

តាមរយៈការធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិត អ្នកជំងឺមានគ្រុនក្តៅដោយឆ្លងមេរោគ។ វេជ្ជបណ្ឌិតបានសង្គ្រោះបន្ទាន់ និងសុខភាពរបស់អ្នកជំងឺបានជាសេះស្បើយ​៕

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Phu Tho បានសម្របសម្រួលជាមួយ GPI បរិច្ចាគសម្ភារៈសិក្សាដល់សាលាបឋមសិក្សា Phu Loc សម្ព័ន្ធអង្គការមិត្តភាពខេត្ត Phu Tho បានសម្របសម្រួលជាមួយ GPI បរិច្ចាគសម្ភារៈសិក្សាដល់សាលាបឋមសិក្សា Phu Loc

យុគសម័យ - នាថ្ងៃទី ៥ ខែកញ្ញា នៅខេត្ត Phu Tho អង្គការ Good People International (GPI/Korea) បានរៀបចំអំណោយសម្ភារៈសិក្សាដល់សាលាបឋមសិក្សា Phu Loc (ឃុំ Phu Loc ស្រុក Phu Ninh)។

មណ្ឌលសុខភាពទីរួមស្រុក Truong Sa សង្គ្រោះបានអ្នកនេសាទខេត្ដ Binh Dinh មណ្ឌលសុខភាពទីរួមស្រុក Truong Sa សង្គ្រោះបានអ្នកនេសាទខេត្ដ Binh Dinh

នាថ្ងៃទី១៤ ខែសីហា មណ្ឌលសុខភាពទីរួមស្រុក Truong Sa ស្រុកកោះ Truong Sa ខេត្ត Khanh Hoa វៀតណាម បានទទួល និងព្យាបាលអ្នកនេសាទម្នាក់មកពីខេត្ត Binh Dinh។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ