Trending now

បើកពិធីបុណ្យ Ninh Binh ឆ្នាំ២០២៤

00:00 | 25/11/2024 ហេង វុធ្ធី

នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ទីក្រុង Ninh Binh ភាគខាងជើងវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានបើកពិធីបុណ្យ Ninh Binh លើកទី ៣ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “លំហូរបេតិកភណ្ឌ”។

ពិធីបើកសន្និសីទទីក្រុងឆ្លាតវៃ វៀតណាម-អាស៊ី ឆ្នាំ២០២៤ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិវាយតម្លៃចំពោះការប្តេជ្ញាចិត្តរបស់ Ninh Binh ក្នុងការលើកកម្ពស់តម្លៃបេតិកភណ្ឌ
បើកពិធីបុណ្យ Ninh Binh ឆ្នាំ២០២៤
បើកពិធីបុណ្យ Ninh Binh ឆ្នាំ២០២៤

ក្នុងសុន្ទរកថាបើក លោក Pham Quang Ngoc អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០១៤ ការទទួលស្គាល់មណ្ឌលអេកូទេសចរណ៍ Trang An ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបង្កើតឱកាសសម្រាប់ខេត្ត Ninh Binh ពង្រីកការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

បើកពិធីបុណ្យ Ninh Binh លើកទី៣ ឆ្នាំ២០២៤ មានកម្មវិធីសិល្បៈ ដែលរំលឹកឡើងវិញនូវរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលពោរពេញទៅដោយភាពក្លាហានមោះមុតនៃប្រជាជាតិវៀតណាម។ កម្មវិធីនេះបានបង្ហាញវប្បធម៌ប្រពៃណី ដោយប្រើបច្ចេកវិទ្យា ចាក់បញ្ចាំងវីដេអូ 3D mapping ជាមួយនឹងការចូលរួមពីតារាសម្ដែង សិល្បករ សិល្បការិនីជាង ៨០០ នាក់...

បន្ទាប់ពីបើកពិធីបុណ្យ Ninh Binh លើកទី៣ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ពិធីបុណ្យតាមដងផ្លូវនៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅខ្នោងទ្វារមណ្ឌលអេកូទេសចរណ៍ Trang An មហោស្រពតន្ត្រីប្រជាប្រិយអេឡិចត្រូនិកនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា នៅមណ្ឌលអេកូ Thung Nham។ល៕

វៀតណាម៖ ពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤ វៀតណាម៖ ពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤

នាយប់ថ្ងៃទី ១ មិថុនា នៅតំបន់ទេសចរណ៍ Tam Coc - Bich Dong (ស្រុក Hoa Lu) គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានប្រារព្ធពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤ ក្រោមប្រធានបទ "ពណ៌មាស Tam Coc - ...

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត Ninh Binh នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត Ninh Binh

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនា និងសិក្សាមូលដ្ឋានសេដ្ឋកិច្ច-សង្គម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់ខេត្ត Ninh Binh។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ
ខេត្តក្វាងទ្រីកំពុងផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងមានគុណភាពខ្ពស់
ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦
ជំហាន​សំខាន់ៗ​គឺ​ត្រូវការ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ទេសចរណ៍