Trending now

នាយទាហានវ័យក្មេងវៀតណាម និងគុយបា បង្កើនការផ្លាស់ប្តូរបទពិសោធន៍

00:00 | 19/08/2024 ហេង វុធ្ធី

បន្តសកម្មភាពក្នុងក្របខ័ណ្ឌផ្លាស់ប្តូរនាយទាហានវ័យក្មេងវៀតណាម - គុយបា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនកិច្ចនៅអង្គភាពហ្វឹកហាត់ត្រៀមប្រយុទ្ធមួយចំនួនរបស់ក្រសួងបណ្តាកងកម្លាំងបដិវដ្ដគុយបា ក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក។

វៀតណាម និងគុយបា បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកតុលាការ ជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យស័ក្តិសមនឹងទំនាក់ទំនងនយោបាយល្អរវាងវៀតណាម និងគុយបា
នាយទាហានវ័យក្មេងវៀតណាម និងគុយបា បង្កើនការផ្លាស់ប្តូរបទពិសោធន៍
នាយទាហានវ័យក្មេងវៀតណាម និងគុយបា បង្កើនការផ្លាស់ប្តូរបទពិសោធន៍

គណៈប្រតិភូបានចូលរួមក្នុងទិវាសកម្មភាពយុវជន "អធិបតេយ្យភាពបៃតងអូលីវ" ក៏ដូចជាបានទស្សនាសមយុទ្ធប្រយុទ្ធ និងសមយុទ្ធយុទ្ធវិធីនៅកងពលតូចចល័តពិសេស។ ពិភាក្សាអំពីសកម្មភាពរបស់អង្គការសម្ព័ន្ធយុវជន ការរក្សាវិន័យក្នុងអង្គភាព លើកកម្ពស់តួនាទីនាយទហានស្រីវ័យក្មេង ព្រមទាំងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈនៅអង្គភាពសន្តិសុខយោធា។

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានទៅទស្សនាទីតាំងប្រវត្តិសាស្ត្រមួយចំនួនក្នុងប្រទេសគុយបា។ បន្ទាប់ពីរយៈពេល ៦ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែសីហា) កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេងវៀតណាម-គុយបាឆ្នាំ ២០២៤ ទទួលបានជោគជ័យល្អប្រសើរ។ សកម្មភាពផ្លាស់ប្តូរអត្ថន័យ និងការចែករំលែកបទពិសោធន៍លើវិស័យដែលភាគីទាំងពីរមានឧត្តមភាពបានរួមចំណែកថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក៕

ពូនជ្រុំទំនាក់ទំនងមនោសញ្ចេតនាតរវាងវៀតណាម និងគុយបា ពូនជ្រុំទំនាក់ទំនងមនោសញ្ចេតនាតរវាងវៀតណាម និងគុយបា

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងធ្វើការនៅគុយបា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Thi Tuyen សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ បានអញ្ជើញមកស្វាគមន៍ លោក Roberto Morales Ojeda សមាជិកការិយាល័យនយោបាយ លេខាធិការអចិន្ត្រៃយ៍នៃគណលេខាធិការបក្សកុម្មុយនិស្តគុយបា។

ពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងគុយបា ពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងគុយបា

អគ្គលេខាធិការរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Álvarez បាននិយាយថា ខណៈពេលដែលគុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន វៀតណាមបានគាំទ្រ និងចែករំលែកជាមួយគុយបាលើទិដ្ឋភាពជាច្រើន។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦