ចាប់ពីថ្ងៃទី ១៧-១៩ ខែកក្កដា គណៈប្រតិភូក្រសួងយុត្តិធម៌វៀតណាម ដឹកនាំដោយ លោកស្រី Dang Hoang Oanh អនុរដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបា។
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យស័ក្តិសមនឹងទំនាក់ទំនងនយោបាយល្អរវាងវៀតណាម និងគុយបា បណ្តុះទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងគុយបា |
![]() |
លោកស្រី Dang Hoang Oanh (ឆ្វេង) និងលោក Oscar Manuel Silvera Martínez បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ |
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ លោក Oscar Manuel Silvera Martínez រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គុយបា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងមិត្តភាពល្អរវាងវៀតណាម និងគុយបា ដោយសង្កត់ធ្ងន់ទៅលើបំណងប្រាថ្នារបស់ភាគីទាំងពីរអំពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការកសាងច្បាប់ និងការគ្រប់គ្រងការងារតុលាការ បទពិសោធន៍ក្នុងការងារត្រួតពិនិត្យឯកសារច្បាប់។ ភាគីទាំងពីរក៏បានពិនិត្យមើលការសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤-២០២៥ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Oscar Manuel Silvera Martínez និងលោកស្រី Dang Hoang Oanh បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាយុត្តិធ៌មនៃក្រសួងយុត្តិធម៌វៀតណាម និងសាលាឯកទេសនៃក្រសួងយុត្តិធម៌គុយបា។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសគុយបា លោកស្រី Dang Hoang Oanh ក៏បានជួបពិភាក្សាការងារជាមួយ លោក José Luis Toledo Santander ប្រធានគណៈកម្មាធិការធម្មនុញ្ញ និងច្បាប់គុយបា ហើយបានទៅទស្សនាកិច្ចការងារនៅមហាវិទ្យាល័យច្បាប់ សាលាឯកទេសនៃក្រសួងយុត្តិធ៌មគុយបា nigសមាគមក្រុមហ៊ុនច្បាប់របស់គុយបា៕
![]() យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងធ្វើការនៅគុយបា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Thi Tuyen សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ បានអញ្ជើញមកស្វាគមន៍ លោក Roberto Morales Ojeda សមាជិកការិយាល័យនយោបាយ លេខាធិការអចិន្ត្រៃយ៍នៃគណលេខាធិការបក្សកុម្មុយនិស្តគុយបា។ |
![]() អគ្គលេខាធិការរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Álvarez បាននិយាយថា ខណៈពេលដែលគុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន វៀតណាមបានគាំទ្រ និងចែករំលែកជាមួយគុយបាលើទិដ្ឋភាពជាច្រើន។ |
មតិពីមិត្តអ្នកអាន