Trending now

​កំណើន​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​កើន​ឡើង​​ ២​៣ ​ភាគរយ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​ ២​០​២​៤​

00:00 | 24/07/2024 ហេង វុធ្ធី

វិ​ស័​យ​ទេសចរណ៍​របស់​កម្ពុជា​បាន​បន្ត​ងើបឡើង​វិញ​យ៉ាង​រឹង​មាំ​ដោយ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ​២​០​២​៤​ ​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​បរ​ទេ​សមានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​

កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥% មហោស្រពនំបុ័ងវៀតណាមលើកទី ២ បានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ១៥ ម៉ឺននាក់
​កំណើន​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​កើន​ឡើង​​ ២​៣ ​ភាគរយ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​ ២​០​២​៤​
​កំណើន​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​កើន​ឡើង​​ ២​៣ ​ភាគរយ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​ ២​០​២​៤​

​យោង​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​កាល​ពីម្សិលមិញ​ ​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​៣​,​១​៦​ ​លាន​នាក់​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំនេះ​ ​កើន​ឡើង​ ​២​២​,​៧​ ​ភាគរយ​ពី​ ​២​,​៥​៧​លាន​នាក់​ ​ក្នុង​អំឡុង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​៣​ ​។​

របាយការណ៍​បាន​អោយ​ដឹង​ថា​ ​ប្រទេស​ថៃ​គឺជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ធំ​នៅ​ម្ពុ​ជា​ក្នុង​អំឡុង​ពេល​ដែល​មាន​ចំនួន​ ​៩​៥​៥​.​២​៥​០​ ​ធ្លាក់ចុះ​ ​៩​,​៧​ ​ភាគរយ​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ​៦​៣​៩​.​៥​៤​៩​ ​នាក់​និង​ ​៣​៨​៩​.​៣​៦​០​ ​នាក់​ក៏បាន​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​កើន​ឡើង​៣​៨​ ​ភាគរយ​ ​និង​ ​៤​៥​.​២​ ​ភាគរយ​រៀងៗខ្លួន​។​

​ភ្ញៀវ​បរទេស​ចំនួន​ ​១​,​៥​១​ ​លាន​នាក់​ ​ឬ​ប្រហែល​ ​៣​៦​,​៤​ ​ភាគរយ​នៃ​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​បាន​ធ្វើដំណើរ​មក​កម្ពុជា​តាម​ផ្លូវអាកាស​ ​កើន​ឡើង​ ​២​៦​,​២​ ​ភាគរយ​។​ ​ដោយឡែក​អ្នកទេសចរ​ដែល​នៅ​សេសសល់​បាន​មកដល់​តាម​ច្រក​ព្រំដែន​គោក​ ​និង​ទឹក​ ​។​

​និន្នាការ​វិជ្ជមាន​ស្រប​ទៅ​នឹង​មហិច្ឆតា​របស់​កម្ពុជា​ ​ក្នុង​ការ​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​អោយ​ច្រើនលើស​មុន​ពេល​មាន​ជំងឺរាតត្បាត​។​ ​ក្រសួង​បាន​ព្យាករ​ពី​គោលដៅ​នៃ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​៧​ ​លាន​នាក់​នៅ​ឆ្នាំ​ ​២​០​២​៥​ ​ដែល​លើស​ពី​ ​៦​,​៦​ ​លាន​នាក់​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​ ​២​០​១​៩​។​

​កាលពីឆ្នាំមុន​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​៥​,​៤​៥​ ​លាន​នាក់​ ​ដោយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៣​,​០​៨​ ​ពាន់​លាន​ដុល្លារ​ ​នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍​។

ពិធីបិទមហោស្រពសិល្បៈមហាជនលើកទី១០ សម្រាប់កងកម្លាំងប្រដាប់អាវុធ យុវជននិងនិស្សិត តំបន់ ២ ពិធីបិទមហោស្រពសិល្បៈមហាជនលើកទី១០ សម្រាប់កងកម្លាំងប្រដាប់អាវុធ យុវជននិងនិស្សិត តំបន់ ២

យុគសម័យ - ក្នុងរយៈពេល ៦ ថ្ងៃនៃមហោស្រព អាគារវប្បធម៌នៃអង្គទ័ពលេខ ១៥ បានទាក់ទាញអ្នកទស្សនាជាង ១០,០០០ នាក់ និង ទស្សនិកជនយ៉ាងច្រើនទស្សនាតាមរយៈទូរទស្សន៍ ការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។

កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ៤.២៩ លាន​នាក់​ក្នុង​រយៈពេល ៨ខែ គឺ​កើនឡើង ២២.៥ ភាគរយ កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ៤.២៩ លាន​នាក់​ក្នុង​រយៈពេល ៨ខែ គឺ​កើនឡើង ២២.៥ ភាគរយ

របាយការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី២៧ ខែកញ្ញា​នេះ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បានទទួល​ភ្ញៀវទេសច​រ​បរ​ទេស​ចំនួន ៤.២៩លាន​នាក់ ក្នុង​រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ គឺ​កើន​ឡើង ២២.៥ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​ចំនួន​ត្រឹម ៣.៥លាន​នាក់។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស