ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៨៨៨៣ នាក់បានមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារក្នុងខែកក្កដា។
![]() |
ភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិព្រះវិហារ |
អាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍ថា ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៨ ៨៨៣នាក់ ក្នុងនោះទេសចរជាតិមានចំនួន ៨ ៣៧៩នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៥០៤នាក់។
ដោយឡែកចំពោះរមណីយដ្ឋានប្រាសាទកោះកេរវិញ ទទួលបានភ្ញៀវទេសចរជាតិសរុបចំនួន ៧ ៥០២នាក់។
គួរឱ្យដឹងថា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ក្លាយជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ ក្រោយពីតំបន់ទាំងនេះ ពិសេសប្រាសាទកោះកេរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣៕
![]() ជនជាតិ Mong នៅខេត្ត Cao Bang មានវប្បធម៏សម្បូរបែបនិងចម្រុះ ហើយបានចែកចេញជា ជនជាតិ Mong ស; Mong បៃតង; Mong ខ្មៅ និង Mong ផ្កា។ ជនជាតិ Mong នីមួយៗ មានសម្លៀបំពាក់ប្រពៃណីរបស់ខ្លួន។ សម្រាប់ជនជាតិ Mong ខ្មៅនៅភូមិ Ka ... |
![]() យុគសម័យ - ថ្លែងមតិនៅ “ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២៤” ដែលប្រព្រឹត្តទៅនាថ្ងៃទី ១២ មេសា លោក Patrick Haverman អនុប្រធានតំណាង UNDP វៀតណាមបានមានប្រសាសន៍ថា UNDP ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការជំរុញការផ្លាស់ប្តូរបៃតងក្នុងវិស័យទេសចរណ៍។ |
មតិពីមិត្តអ្នកអាន