លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគលើកកម្ពស់ការនាំចេញកសិផលកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករ។
![]() |
លោក វង្សី វិស្សុត៖ ជំរុញពាណិជ្ជករ និងអ្នកវិនិយោគឱ្យលើកស្ទួយផលិតផលកសិផលកម្ពុជា |
លោកបានលើកឡើងបែបនេះកាលពីថ្ងៃអង្គារ ខណៈដែលលោកបានចូលរួមក្នុងពិធីបើកស្តង់ទំនិញកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ (២៤-២៨ កញ្ញា) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី កែវ មុំ អគ្គនាយិកាឧស្សាហកម្មអាហារលីលី លោក តែ តាំងប៉ ប្រធានសហព័ន្ធនៃសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងមន្ត្រីមួយចំនួនផ្សេងទៀតផងដែរ។
លោក វង្សី វិស្សុត បានកោតសរសើរដល់ក្រុមការងារគ្រប់ក្រសួង ស្ថាប័ន និងអាជីវករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងនាំយកផលិតផលកម្ពុជាមកផ្សព្វផ្សាយជូនសាធារណជនក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២១ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកាដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយ ការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការតំបន់ទូលំទូលាយរវាងចិន និងអាស៊ាន។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ពិព័រណ៍នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងនាមដៃគូពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយផលិតផលកម្ពុជានៅក្នុងទីផ្សារអាស៊ាន ជាពិសេសប្រទេសចិន៕
![]() នាថ្ងៃទី ២៥ ខែធ្នូ គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី ៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc អនុប្រធាននយោបាយយោធភូមិភាគ ប្រធានគណៈកម្មការដឹកនាំលេខ៥១៥ បានទៅទស្សនកិច្ចការងរ និងផ្លាស់ប្តូរការងារសម្របសម្រួលក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញ ដែលបានពលីជីវិតនៅកម្ពុជា នាសម័យសង្គ្រាម នៅយោធភូមិភាគទី៥ និងយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ)។ |
![]() កាលពីថ្ងៃពុធក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកទឹកចិត្តអ្នកវិនិយោគវៀតណាមឱ្យវិនិយោគ និងសហការជាមួយក្រុមហ៊ុនកម្ពុជា ជាពិសេសក្នុងវិស័យដែលមានសក្តានុពលខ្ពស់ដែលអាចធ្វើសមាហរណកម្មជាមួយសង្វាក់ផ្គត់ផ្គង់ផលិតកម្មនៅក្នុងប្រទេសវៀតណាម។ |
មតិពីមិត្តអ្នកអាន