សតវត្សន៍ទី ២១ បានឃើញបញ្ហាថ្មីៗជាច្រើនដែលលេចឡើងដូចជា៖ ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុលើមហាសមុទ្រ; ការគំរាមកំហែងពីការកើនឡើងកម្ពស់ទឹកសមុទ្រ និងការហូរច្រោះឆ្នេរសមុទ្រទៅកាន់តំបន់ និងកោះឆ្នេរសមុទ្រនានា; បញ្ហាប្រឈមពីបច្ចេកវិទ្យាសមុទ្រថ្មី។ល។ ប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនរាប់មិនអស់ និងបញ្ហាប្រឈមថ្មីៗដែលកើតឡើង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ នៅតែរក្សាតម្លៃដែលជាក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយ និងសំខាន់មួយ ទន្ទឹមនឹងនោះបង្ហាញពីភាពបត់បែន ដើម្បីដោះស្រាយបញ្ហាបន្ទាន់របស់សហគមន៍អន្តរជាតិ។
នោះគឺជាការអះអាងរបស់លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការចូលជាធរមានរបស់ UNCLOS (ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ / ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ១០ ខែធ្នូ។
![]() |
ទិដ្ឋភាពនៃពិធី |
"រដ្ឋធម្មនុញ្ញអំពីសមុទ្រ និងមហាសមុទ្រ"
ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Minh Vu បានបញ្ជាក់ថា UNCLOS ដែលត្រូវបានចាត់ទុកជា “រដ្ឋធម្មនុញ្ញអំពីសមុទ្រ និងមហាសមុទ្រ” បានបង្កើតក្របខ័ណ្ឌច្បាប់អន្តរជាតិគ្រប់ជ្រុងជ្រោយ និងពេញលេញ ដែលកំណត់សិទ្ធិ និងកាតព្វកិច្ចទាំងអស់នៃប្រទេស ទោះបីមានសមុទ្រ ឬគ្មានសមុទ្រ ក្នុងការប្រើប្រាស់សមុទ្រ ការគ្រប់គ្រងធនធានសមុទ្រ និងអភិរក្សធនធានទាំងនេះ សម្រាប់ជំនាន់ក្រោយ។
UNCLOS ក៏ដាក់ចេញនូវមូលដ្ឋានរឹងមាំដើម្បីកំណត់តំបន់ដែនសមុទ្រ និងជាមូលដ្ឋាន សម្រាប់ប្រទេសនានាក្នុងការបង្កើតអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការលើតំបន់ដែនសមុទ្រ និងធ្វើសកម្មភាពនៅសមុទ្រ ហើយទន្ទឹមនឹងនោះ កំណត់យន្តការដោះស្រាយជម្លោះ សំដៅដោះស្រាយដោយសន្តិវិធីនូវជម្លោះដែលកើតឡើងរវាងប្រទេសទាក់ទងនឹងការបកស្រាយ និងការអនុវត្ត UNCLOS។ សាលក្រមរបស់ស្ថាប័នតុលាការដែលត្រូវបានបង្កើតឡើងក្រោមបទប្បញ្ញត្តិនៃ UNCLOS ក៏រួមចំណែកក្នុងការបញ្ជាក់អំពីបទប្បញ្ញត្តិនៃអនុសញ្ញានេះ ដោយធានានូវភាពទូលំទូលាយ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ UNCLOS។
បច្ចុប្បន្ន មានប្រទេស និងដែនដីចំនួន ១៧០ បានផ្តល់សច្ចាប័ន ហើយ UNCLOS បានក្លាយជាឯកសារច្បាប់ដ៏សំខាន់បំផុត និងជាសមិទ្ធិផលផ្នែកច្បាប់ដ៏អស្ចារ្យបំផុតមួយរបស់សហគមន៍អន្តរជាតិក្នុងសតវត្សទី ២០។ ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រដែលមានឆ្នេរសមុទ្រប្រវែងជាង ៣ ពាន់គីឡូម៉ែត្រ និងរាប់ពាន់ កោះធំតូច រួមទាំងប្រជុំកោះ Hoang Sa និង Truong Sa វៀតណាមតែងតែដឹងយ៉ាងច្បាស់អំពីតួនាទី និងសារៈសំខាន់នៃសមុទ្រសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់ប្រទេស។ ការគោរព និងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយទំនួលខុសត្រូវនូវបទប្បញ្ញត្តិរបស់ UNCLOS គឺស្របតាមគោលការណ៍ និងគោលនយោបាយរបស់វៀតណាមកាលពីមុនមកទល់បច្ចុប្បន្ននេះ។
រក្សាដដែលនូវតម្លៃក្នុងការគ្រប់គ្រងសមុទ្រ និងមហាសមុទ្រ
ក្រឡេកទៅមើលការបង្កើត និងការចូលជាធរមាននៃ UNCLOS លោក Nguyen Dang Thang ប្រធាននាយកដ្ឋានច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ (ក្រសួងការបរទេស) បានអះអាងអំពីភាពទូលំទូលាយ និងសារៈសំខាន់នៃអនុសញ្ញានេះចំពោះសហគមន៍អន្តរជាតិនិយាយរួម និងវៀតណាមនិយាយដោយឡែក។ យោងតាមលោក Nguyen Dang Thang UNCLOS គឺជាឯកសារដ៏សំខាន់មួយ ហើយទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើនជុំវិញពិភពលោក។ UNCLOS គ្រប់គ្រងសកម្មភាពលើវិស័យការនេសាទ ការដឹកជញ្ជូនតាមសមុទ្រ ការរុករកប្រេង និងឧស្ម័ន។ល។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក វៀតណាមពីប្រទេសដែលអនុវត្ត UNCLOS ប្រកបដោយប្រសិទ្ធភាព និងច្នៃប្រឌិត ក្លាយជាប្រទេសដែលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តអនុសញ្ញា និងជំរុញការបង្កើតបទប្បញ្ញត្តិទាក់ទងនឹងសមុទ្រនាពេលបច្ចុប្បន្ន។
បន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការចូលជាធរមាន UNCLOS ដែលជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយនៅក្នុងច្បាប់អន្តរជាតិក្នុងសតវត្សទី ២០ នៅតែរក្សាដដែលបាននូវតម្លៃ និងសារៈសំខាន់របស់វាក្នុងការគ្រប់គ្រងសមុទ្រ និងមហាសមុទ្រ ជាពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្នដូចជា ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍៕
![]() នាថ្ងៃទី ២៤ តុលា នៅទីស្នាក់ការបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំការងាររវាងតំណាង វៀត ណាមនិងឯកអគ្គរដ្ឋទូត និងតំណាងប្រទេសស្ថាបនិកទាំង ១១ នៃក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ |
![]() នាថ្ងៃទី ១៩ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសន្ធិសញ្ញាស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះសមុទ្រនៅខាងក្រៅដែនយុត្តាធិការជាតិ (សន្ធិសញ្ញាស្ដីពីមហាសមុទ្រ)។ ឯកសារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធឯកសារដោយផ្អែកលើសន្ធិសញ្ញាស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) ក្នុងអភិបាលកិច្ចដែនសមុទ្រ និងមហាសាគរ ធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់។ |
មតិពីមិត្តអ្នកអាន