គិតចាប់ពីឆ្នាំ២០០៧ រហូតមកត្រឹមឆ្នាំ២០១៩នេះ មានពលករសរុបចំនួន ៦៦,៥៦៥នាក់ បានបញ្ជូនមកបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានពលករជាមធ្យមចំនួន ៦,០០០នាក់ បានទទួលការងារពីសាធារណរដ្ឋកូរ៉េក្នុងមួយឆ្នាំៗ
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសមភាគីកូរ៉រខាងត្បូង លោកស្រី Kang Kyung-wha (រូបថត៖ vayofm)
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង បង្កើនចំនួនពលករចូលធ្វើការ នៅប្រទេសមួយនេះ ឲ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នផ្តល់បានប្រមាណ៦ពាន់នាក់ក្នុងមួយឆ្នាំ។
សំណើនេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី កាង ឈៀង-វ៉ា រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៧ រហូតមកត្រឹមឆ្នាំ២០១៩នេះ មានពលករសរុបចំនួន ៦៦,៥៦៥នាក់ បានបញ្ជូនមកបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានពលករជាមធ្យមចំនួន ៦,០០០នាក់ បានទទួលការងារពីសាធារណរដ្ឋកូរ៉េក្នុងមួយឆ្នាំៗ៕
(ប្រភព៖ Vayofm.com ហេង វុធ្ធីសរុប)
(ប្រភពព័ត៌មាន: vayofm.com)
មតិពីមិត្តអ្នកអាន