Trending now

កសិផលវៀតណាមបានរីកចម្រើនគួរឲ្យចាប់អារម្មណ៍នៅប្រទេសអូស្ត្រាលី

18:00 | 27/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

ដោយអនុវត្ត "គម្រោងការទូតសេដ្ឋកិច្ចឆ្នាំ២០២៤" ដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនវត្តមានរបស់ម៉ាកយីហោ និងផលិតផលវៀតណាមនៅអូស្ត្រាលី ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី បានសហការជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី រៀបចំស្តង់វៀតណាមនៅពិព័រណ៍ពាណិជ្ជកម្ម Good Food and Wine Show 2024 នៅទីក្រុង Brisbane រដ្ឋ Queensland (អូស្ត្រាលី) ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

កសិករ Son La ផ្លាស់ប្តូរជាឌីជីថល ដើម្បីបញ្ជូនកសិផលវៀតណាមទៅឆ្ងាយ សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី
ទស្សនិកជនចាប់អារម្មណ៍ចំពោះផលិតផលវៀតណាម
ទស្សនិកជនចាប់អារម្មណ៍ចំពោះផលិតផលវៀតណាម

Good Food and Wine Show គឺជាពិព័រណ៍ពាណិជ្ជកម្មអាហារ និងស្រាធំនិងយូរអង្វែងជាងគេនៅប្រទេសអូស្ត្រាលី ដែលមានស្តង់ជាង ៣០០ ដែលទាក់ទាញទស្សនិកជនប្រមាណ ១០០,០០០ នាក់នៅក្នុងទីក្រុង Melbourne ទីក្រុង Sydney ទីក្រុង Perth និងទីក្រុង Brisbane។

ស្តង់វៀតណាមនៅក្នុងពិព័រណ៍តាំងបង្ហាញម៉ាកផលិតផលកសិកម្ម និងជលផលដែលមានប្រៀបខ្លាំងរបស់វៀតណាមដូចជា ទុរេន ស្វាយ ស្រកានាគ បង្គា ទឹកម្ទេស ទឹកស៊ីអ៊ីវ ម្សៅបន្លែ ផ្លែឈើ...

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានបង្ហាញសៀវភៅ Doing Business Guide Vietnam របស់ Asialink Business ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍ជូនធុរកិច្ចអូស្ត្រាលីដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលទីផ្សារវៀតណាម៕

សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។

ស្វែងរកកន្លែងលក់កសិផលវៀតណាមក្នុងទីផ្សារអារ៉ាប៊ីសាអូឌីត ស្វែងរកកន្លែងលក់កសិផលវៀតណាមក្នុងទីផ្សារអារ៉ាប៊ីសាអូឌីត

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត លោក Dang Xuan Dung បានអះអាងថា សកម្មភាពការទូតសេដ្ឋកិច្ចក្នុងតំបន់ទទួលបានលទ្ធផលវិជ្ជមាន រួមចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយនាំមកនូវ​ផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសជាតិ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា